បាល់ទាត់៖ ក្រុមបាល់ទាត់អូទ្រីស FC Red Bull Salzburg បានបន្តការនាំមុខគេក្នុងពូល G នៅក្របខណ្ឌ UEFA Champions League តាមរយៈជ័យជំនះលើក្រុមភ្ញៀវអាល្លឺម៉ង់ Wolfsburg ៣-១។ មិនទាន់ចាញ់ឡើយសំរាប់ក្រុមមកពីលីគកំពូលអូទ្រីសមួយនេះ ខណៈការប្រកួតនេះទៀតសោតពួកគេបានបើកការនាំមុខតាំងពីនាទីទី៣ ដោយ Karim Adayemi តែក៏ត្រូវ Wolfsburg តាមស្មើវិញភ្លាមៗដែរនៅនាទីទី១៥ ដោយ Lukas Nmecha។

យ៉ាងណាក្តីនៅវគ្គទី២ ក្រុមម្ចាស់ផ្ទះក៏រកបាន ២គ្រាប់ផ្ទួនៗដោយកីឡាករតែម្នាក់ដោយខ្សែប្រយុទ្ធសញ្ជាតិស្វ៊ីស Noah Okafor នៅនាទីទី៦៥ និង ៧៧។ ចប់ការប្រកួត Red Bull Salzburg យកឈ្នះ Wolfsburg ៣-១ ពន្លាតការនាំមុខក្នុងពូល G នេះឡើងដល់ ៧ពិន្ទុដាច់ក្រុមលេខ២ Sevilla ៤ពិន្ទុ។ ក្រុមអេស្ប៉ាញ FC Sevilla នៅតែមិនអាចរកជ័យជំនះបាន ហើយក៏មិនទាន់ចាញ់ដែរបន្ទាប់ពីស្មើនៅទឹកដីបារាំង Lille ០-០។ នេះប្រកួតទីបីហើយសំរាប់ Sevilla ដែលពួកគេមិនចាញ់មិនឈ្នះបែបនេះ និងឈរលេខ២ ក្នុងពូលមាន ៣ពិន្ទុខណៈ Lille និង Wolfsburg មាន ២ពិន្ទុរៀងខ្លួន៕
អត្ថបទ៖នាង សុភាវុធ