កម្ពុជា និង​ចិន បាន​ប្រឹងប្រែង​ក្នុង​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​គ្នា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ក្នុង​វិស័យ​វប្បធម៌ សិល្បៈ និង​ខ្សែភាពយន្ត​រវាង​ប្រទេស​ទាំងពីរ​

2021/04/27 02:59:58 am        52

​ភ្នំពេញ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បាន​លើកឡើងថា ប្រទេស​កម្ពុជា​និង​ចិន​បាន​ប្រឹងប្រែង​ក្នុង​ការ​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ការផ្លាស់ប្តូរ​គ្នា​ឱ្យ​កាន់តែ​ស៊ីជម្រៅ​ក្នុង​វិស័យ​វប្បធម៌ សិល្បៈ និង​ខ្សែភាពយន្ត​រវាង​ប្រទេស​ទាំងពីរ​។

​ការ​ថ្លែង​របស់លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច បែបនេះ​ក្នុង​ពិធី​សម្ពោធ​បើក​ព្រឹត្តិការណ៍ ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា លើក​ទី​៤, នៅ​សាលសន្និសីទ​ចតុម្មុខ រសៀល​ថ្ងៃទី​៤ វិច្ឆិកា ២០១៩​នេះ​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​បន្តថា តាមរយៈ​ព្រឹត្តិការណ៍ “​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​”​នេះ យើង​អាច​មើលឃើញថា វិទ្យុ​មិត្តភាព​កម្ពុជា​ចិន មិន​ត្រឹមតែ បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​សកម្មភាព ផ្សព្វផ្សាយ​ព័ត៌មាន និង​ផ្លាស់ប្តូរ​វប្បធម៌​រវាង​ប្រទេស​និង​ប្រជាជន​ទាំងពីរ​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ដើរតួនាទី​ជា​ស្ពាន​ចម្លង​ក្នុងការ​លើកកម្ពស់​ការ​យល់ដឹង និង​ផ្លាស់ប្តូរ​វប្បធម៌​និង​ព័ត៌មាន​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ព្រមទាំង​បាន​ចូលរួម​ក្នុងការ​ពង្រឹង​ចំណងមិត្តភាព​ជា​ប្រពៃណី រវាង​កម្ពុជា​និង​ចិន ឱ្យ​កាន់តែ​រឹងមាំ​និង​ស្ថិតស្ថេរ​ជា​រៀងរហូត​។

ព្រោះថា​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានចាប់ផ្តើម​មាន​ទំនាក់ទំនង ការទូត​ជា​ផ្លូវការ ចាប់ពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​១៩៥៨​មក ពោលគឺ​តាំង ពី​ជំនាន់​អតីតព្រះមហាក្សត្រ កម្ពុជា សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ និង​ឯកឧត្តម​ប្រធាន ម៉ៅ សេទុង ក៏ដូចជា​ឥស្សរជន​កម្ពុជា និង​ចិន​ជំនាន់ ក្រោយ រហូតដល់​បច្ចុប្បន្ន ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល និង​ឯកឧត្តម ប្រធាន​ស៊ី ជិ​ង​ពីង​។

ពេលនេះ​ចំណងមិត្តភាព​កម្ពុជា និង​ចិន មាន​រយៈពេល​ជាង​៦០​ឆ្នាំ​មកហើយ ដែល​បង្កើតជា​ ​«​ភាពជា​ដៃគូ​កិច្ចសហប្រតិបត្តិការ យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន​» នៅ​ឆ្នាំ ២០១០ ដែល​បានផ្តល់​ផលប្រយោជន៍​ជាច្រើន មិន​ត្រឹមតែ​ប្រជាជន​ចិន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ សម្រាប់​មនុស្សជាតិ​ទាំងមូល​។

ជាការ​ពិត គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​ផ្លូវ ដែល​រដ្ឋាភិបាល​ចិន​បានដាក់​ចេញ​ពិតជា​បាន​ពង្រីក និង​លើកកម្ពស់ «​ភាពជា​ដៃគូ​ដែលមាន​ប្រយោជន៍​ទៅវិញទៅមក​» «​កិច្ចសហប្រតិបត្តិការ​ឈ្នះ​ឈ្នះ​»​និង​«​វិបុលភាព​រួមគ្នា​»​រវាង​បណ្តា​ប្រទេស​នៅតាម​ខ្សែក្រវាត់ និង​ផ្លូវ តាមរយៈ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត ស្ថាប័ន និង​ប្រជាជន ក៏ដូចជា​សហប្រតិបត្តិ​ការ​ផ្នែក​ធុរកិច្ច វប្បធម៌ និង​វិស័យ​សំខាន់ៗ​ដទៃទៀត​ទាំង​ប​ច្ចុ ប្បន្ន និង​អនាគត​។

ជាក់ស្តែង​ចាប់តាំងពី​ឆ្នាំ​១៩៩៩ មកដល់​បច្ចុប្បន្ន សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានធ្វើ​ទស្សនកិច្ច​ផ្លូវការ ទៅ​ប្រទេស​ចិន ចំនួន ១៩​លើក​មកហើយ​។ កាលពី​ឆ្នាំ​២០១៨ ប្រទេស​យើង​ទាំងពីរ​ក៏បាន​ប្រារព្ធ​ខួប ៦០​ឆ្នាំ នៃ​ទំនាក់ទំនង​កម្ពុជា​-​ចិន​ផងដែរ ដើម្បី​រំលឹក​ដល់​ចំណង​ទំនាក់ទំនង​ការទូត​និង​មិត្ត​ភាពជា​ប្រពៃណី​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​និង​ចិន​។

​ចាប់តាំងពី​ឆ្នាំ​២០១៦​មក ព្រឹត្តិការណ៍​“​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​” ដែល​បាន​រៀបចំឡើង​ដោយ​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន ដោយ​សហការ ជាមួយ​នាយកដ្ឋាន​សិល្បៈ ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​របស់​កម្ពុជា បាន​ចា​ក់​បញ្ចាំង​អស់​រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា​រួចមកហើយ ដែល​បាន​គ្របដណ្ដប់​ខេត្ត​-​ក្រុង​ចំនួន​២០​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បាន​ចាក់​ប​ញ្ជាំ​ង ជូន ប្រជាជន​ខ្មែរ​ជិត​១០​ម៉ឺន​នាក់ នៅតាម​តំបន់​នីមួយៗ បាន​ចូលរួម​ទស្សនា​។​

​​​ជា​ចុងក្រោយ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សូម​ជូនពរ​ឱ្យ​ព្រឹត្តិការណ៍​”​ដំណើរ​ភាពយន្ត​ចល័ត​ចិន​-​កម្ពុជា​ដ៏​ឆ្នើម​លើក​ទី​៤” នេះ​ទទួលបាន​ជោគជ័យ​កាន់តែ​ធំធេង​ថែមទៀត និង​សង្ឃឹមថា​វិទ្យុ​មិត្តភាព​កម្ពុជា​ចិន​នឹង​នៅតែ​បន្ត​ការខិតខំ​បំពេញការងារ របស់ខ្លួន​បន្តទៀត ដើម្បី​បម្រើ​អារម្មណ៍​ប្រិយមិត្ត​អ្នក​ស្តាប់​កម្ពុជា និង​ទទួលបាន ការគោរព​ស្រឡាញ់​គាំទ្រ​កាន់តែច្រើន​ពី​សំណាក់​ប្រជាជន​កម្ពុជា​។​

​ទន្ទឹមគ្នា​នោះ​ឯកឧត្តម Wang Wentian អគ្គរដ្ឋទូត​ចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ទំនាក់ទំនង​រវាង​ប្រទេស និង​ប្រទេស​ស្ថិតនៅក្រោម​ការស្រលាញ់គ្នា​ទៅវិញទៅមក​នៃ​ប្រជាជន ហើយ​ការស្រលាញ់គ្នា​ទៅវិញទៅមក នៃ​ប្រជាជន​ស្ថិតក្រោម​ការយល់​ចិត្ត​គ្នា​ទៅវិញទៅមក​។ ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​បានចាត់ទុក​ឆ្នាំ​២០១៩ ជា​ឆ្នាំ​វប្បធម៌ ទេសចរណ៍​រវាង​កម្ពុ​ជា និង​ចិន គឺ​ដើម្បី​ជំរុញ​កិច្ចទំនាក់ទំនង​មនុស្សសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ​កាន់តែ​ល្អប្រសើរ​។

ប្រទេស​កម្ពុជា និង​ចិន ជា​ប្រទេស​បុរាណ​ដែលមាន​ប្រ​វ​តិ្ត​សាស្ត្រ​យូរអង្វែង និង​អរិយធម៌​នៃ​វប្បធម៌​ដ៏​ផូ​ផង់ វប្បធម៌​ចិន និង​អរិយ​អធម៌​អង្គរ​គួរតែ​ពង្រឹង​ការសិក្សា និង​ស្រាវជ្រាវ​ទៅវិញទៅមក ដើម្បី​សម្រេចបាន​ការអភិវឌ្ឍ និង​មាន​វិបុលភាព​រួមគ្នា​។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា និង​ចិន កំពុង​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការកសាង​សហគមន៍​ជោគវាសនា​រួម​ក្រោម​អត្ថន័យ​យុទ្ធសាស្ត្រ ហើយ​កិច្ចទំនាក់ទំនង​លើ​វិស័យ​មនុស្សសាស្ត្រ​ជា​ផ្នែក​មួយ​យ៉ាងសំខាន់​ដែល​មិនអាច​ខ្វះ​បាន​ក្នុងចំណោម​នៃ​ផ្នែក​ដទៃ​ផងដែរ​៕​


អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am