ម​នី្ទ​រ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ គ្រោង​ដាក់​ដំណើរការ​អគារ​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ប្រភេទ​ធ្ងន់​

2021/10/21 07:17:13 pm        774

ភ្នំពេញ ៖ ម​នី្ទ​រ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ គ្រោង​ដាក់​ដំណើរការ អគារ សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​មធ្យម និង​កម្រិត​ធ្ងន់​នាពេលខាងមុខ​នេះ​។ នេះ​បើ​ការបញ្ជាក់​របស់លោក​វេ​ជ្ជ​បណ្ឌិត នេ​ត សុ​វិ​រៈ នាយ​កម​នី្ទ​រ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ប្រាប់​BTV ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១​នេះ​។

លោក​វេជ្ជបណ្ឌិត នេ​ត សុ​វិ​រៈ បាន​បន្តថា បច្ចុប្បន្ន​ម​នី្ទ​រ​ពេទ្យ កំពុងដំណើរការ​ជួស​ជុល ពង្រីក​ឲ្យ​មាន​កន្លែង​សម្រាប់​អ្នកជំងឺ​រង​ចាំ​នៅ​ខាងក្រៅ ដោយ​មិន​អនុញ្ញាត​ឲ្យ​ចូល​ខាងក្នុង​នោះទេ ​ដើម្បី​រក្សា​គម្លាត និង​បញ្ចៀស​ហានិភ័យ​ពី​ជំងឺ​កូ​វីដ​-១៩ ហើយ​ម​នី្ទ​រ​ពេទ្យ​ក៏បាន​រៀបចំ​ដាក់​ទូរ​កុងតឺន័រ និង​ពង្រីក​អគារ C សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ កម្រិត​មធ្យម និង​កម្រិត​ធ្ងន់ ​ដោយបាន​ធ្វើការ​ជួសជុល​កាលពីដើម​ខែ កក្កដា​។

លោក​វេជ្ជបណ្ឌិត បានបញ្ជាក់​ទៀតថា អគារ C សម្រាប់​ទទួល​ព្យាបាល​ជំងឺ​កូ​វីដ​១៩ ​កម្រិត​មធ្យម និង​កម្រិត​ធ្ងន់​នេះ ដាក់​គ្រែ​បាន​ចំនួន​៥០ ក្នុងនោះ​២៥​គ្រែ សម្រាប់​សង្គ្រោះ​បន្ទាន់ និង​១៥​គ្រែ សម្រាប់​ធ្វើការ​វៈ​កាត់ សម្រាលកូន អ្នក​ដែល​ផ្ទុក​កូ​វីដ​១៩ និង​១០​គ្រែ​ទៀត សម្រាប់​វៈ​កាត់​ទូទៅ គឺ​មនី្ទ​រ​ពេទ្យ​យើង​ទទួល​អ្នក​ផ្ទុក​កូ​វីដ​១៩​កម្រិត​មធ្យម និង​កម្រិត​ធ្ងន់​ប៉ុណ្ណោះ ហើយ​យើង​មាន​ក្រុមការងារ​គ្រូពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​១៩​ ចំនួន​៨០​នាក់ និង​អ្នក​បំរើ​សេវាកម្ម​ផ្សេងៗ​ប្រមាណ​ជាង​១០​នាក់​ទៀត​។ ដោយឡែក​អ្នកជំងឺ​កូ​វីដ​១៩​ស្រាល ​យើង​មាន​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ផ្សេងៗ សម្រាប់​ទទួល​ព្យាបាល​ជូន​ពួកគាត់​។

សូម​រំលឹក​ផងដែរ​ថា ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញេ ​មាន​ទីតាំង​មណ្ឌល​ថែទាំ​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ និង​មណ្ឌល​ធ្វើ​ច​ត្តា​ឡី​ស័ក ​សរុប​ចំនួន​១១​ទីតាំង សម្រាប់​ទទួល​អ្នក​ផ្ទុក​កូ​វីដ​១៩ ​និង​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក ​មក​ទទួល​សេវា​។

ទន្ទឹមនឹងនោះ​ ក្រសួងសុខាភិបាល ក៏បាន​ចេញ​សេចកី្ត​សម្រេច​កំណត់​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​អ្នកដំណើរ​មកពី​បរទេស ​ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩​ពេញលេញ គឺ​មាន​វិសាលភាព​អនុវត្ត​ទូទាំង​ប្រទេស​។ ​

ដោយយោង​លើ​លិខិត​លេខ​៤៥៦ សខល របស់​ក្រសួងសុខាភិបាល ចុះ​ថ្ងៃទី​២០ ​ខែតុលា ឆ្នាំ​២០២១ ជូនដំណឹង​អំពី​ការ​កែប្រែ​លក្ខខណ្ឌ​ធ្វើដំណើរ និង​ការ​ធ្វើ​ចត្តាឡឺស័ក ​សម្រាប់​អ្នកដំណើរ​ចូល​មក​កាន់​ប្រទេស​កម្ពុជា តាម​គ្រប់​ច្រកចូល ដែល​ទទួល​បាន​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​មូលដ្ឋាន បាន​ពេញលេញ គឺ​ម​ន្រី្ត​រាជការ និង​ម​ន្រី្ត​បរទេស ៣​ថ្ងៃ អ្នក​វិនិយោគ និង​អ្នកជំនាញ​ ៣​ថ្ងៃ ពលរដ្ឋ​ខ្មែរ និង​បរទេស ៧​ថ្ងៃ និង​អ្នក​មិនទាន់​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ និង​ចាក់​វ៉ាក់សាំង​មិន​គ្រប់​ដូ​ស ១៤​ថ្ងៃ​៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm