នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ថា នាវាទេសចរណ៍បរទេសខ្នាតយក្សមួយគ្រឿង ឈ្មោះ NOOR DAM សញ្ជាតិ NETHERLAND ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន ២.៦៤១នាក់ បានចូលចតដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។

លោកបន្តថា នាវានេះ មានបណ្តោយប្រវែងជិត ៣០០ម៉ែត្រ ទទឹងជាង ៣២ម៉ែត្រ និងជម្រៅទឹក ៨ម៉ែត្រ។ វាផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុប ២.៦៤១នាក់ ក្នុងនោះ មាននាវិកសរុប ៧៧៦នាក់ ភ្ញៀវដែលច្រើនជាងគេ គឺជនជាតិអាមេរិក បានធ្វើដំណើរមកពីប្រទេសវៀតណាម នឹងបន្តដុះណើរទៅប្រទេសថៃ នៅល្ងាចថ្ងៃ ខែ ឆ្នាំដដែល ។ ការចូលចតនាវាទេសចណ៍ បានផ្ដល់ឱកាសឱ្យភ្ញៀវទេសចរចម្រុះជាតិសាសន៍ បានទស្សនាពីវឌ្ឍនភាពខេត្ដព្រះសីហនុ និងបានស្វែងយល់ពីវប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាមួយនិងធនធានធម្មជាតិដ៏សម្បូរបែបរបស់ខេត្ដព្រះសីហនុ ព្រមទងបានផ្ដល់អត្ថប្រយោជន៍មួយចំនួនដល់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេសអ្នករត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ។ល។
