ប្រព័ន្ធអេកូឡូស៊ីរបស់ក្រសួងសេដ្ឋកិច្ចជាច្រើន បានកំពុងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម

2024/11/19 05:56:30 pm        259

កម្ពុជាបានបង្កើតប្រព័ន្ធអេកូឡូស៊ីប្រមាណជា ២០០ ប្រព័ន្ធ ដោយបាន​រួម​ចំណែក​ជំរុញ​ការ​ធ្វើ​បរិវត្ត​ក​ម្ម និងស្វ័យប្រវត្តិកម្មការងារ បានជាអតិបរមា និងបាន​កំពុង​ពង្រឹង​ខ្លួន​នៃ​ការ​ចាប់​យក​ឱកាស ​ដើម្បីរួមចំណែកដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ក្របខ័ណ្ឌនិម្មាបនកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឆ្នាំ ២០២៤ បាន​បង្ហាញ​​ឱ្យដឹងថា ក្នុងរយៈ ពេលជាង ២ ទសវត្សរ៍ចុងក្រោយ, បច្ចេកវិទ្យា​ឌីជីថល​បាន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់​មិន​អាចខ្វះបាន សម្រាប់សកម្មភាពសេដ្ឋកិច្ច និងសង្គម ព្រម​ទាំង​បាន​ផ្ដល់​នូវ​កាលានុវត្តភាព​ថ្មី​ជាច្រើន តាមរយៈការនាំមកនូវគំរូធុរកិច្ចថ្មីៗ ប្រកបដោយនវានុវត្តន៍ខ្ពស់, ការ​បង្កើនផលិតភាព និងប្រសិទ្ធភាពការងារ និងការពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និង​ធុរជនជាដើម។ ស្របតាមនិន្នាការ របស់ប្រទេសនៅក្នុងតំបន់ និងសកល, កម្ពុជា​ក៏​បាន​ទទួល​ស្គាល់​សារៈ​សំខាន់នៃបច្ចេកវិទ្យាឌីជីថល និងបានកំពុងខិតខំពង្រឹងខ្លួន ក្នុងការចាប់យកឱកាស ដើម្បី​រួម​ចំណែកដល់ការកសាង និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ជាលទ្ធផល ក្នុងរយៈពេលជាង ១០ឆ្នាំកន្លងមកនេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជា​អង្គភាព​ក្រោម​ឱវាទ បានកសាង និងអភិវឌ្ឍគម្រោង និងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានជាច្រើន ដែល​ត្រូវ​បាន​ចាត់ទុកថាជាហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់ប្រទេស។ ក្នុងស្ថានភាពនេះ ដើម្បីប​ន្ត​ជំរុញ​ការ​ធ្វើប​រិវត្តកម្មឌីជីថលឱ្យបានកាន់តែមានប្រសិទ្ធភាព និងមានភាពប្រទាក់ក្រឡាគ្នាច្បាស់ លាស់​, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញនូវ​ក្របខ័ណ្ឌ​និម្មាបន​កម្ម​ប្រព័ន្ធ​បច្ចេក​វិទ្យា​ព័ត៌មាន​ ក្នុងគោលបំណង "ធ្វើសុខដុមនីយ កម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅក្នុងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុងទម្រង់ជាប្រព័ន្ធអេកូឡូស៊ីឌីជីថលបែបវិមជ្ឈការ សំដៅដល់ការ ធ្វើបរិវត្តកម្ម​ឌីជីថល ប្រកបដោយប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព” និងបានដាក់ចេញនូវគោលដៅ "កំណត់​មុខងារ​របស់​អង្គភាព លើការគ្រប់គ្រងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, រៀបចំអភិបាលកិច្ចទិន្នន័យ, រៀប​ចំ​យន្តការអន្តរប្រតិបត្តិការ, កំណត់សេចក្ដីណែនាំជា ស្តង់ដាសម្រាប់អភិវឌ្ឍ និងគ្រប់​គ្រង​ប្រព័ន្ធ​បច្ចេក​វិទ្យាព័ត៌មាន និងជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងធនធានរួម”។

ជុំវិញបញ្ហានេះ ក្នុងដើមឆ្នាំ២០២៤ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននៅក្នុងប្រព័ន្ធអេកូឡូស៊ីនេះ មាន​ចំនួន​សរុប​ប្រមាណ​ជា ២០០ ប្រព័ន្ធ ដែលបាននិងកំពុង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ជំរុញ​ការ​ធ្វើ​បរិវត្ត​កម្ម និងស្វ័យប្រវត្តិកម្មការងារឱ្យបានជាអតិបរមា។ ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន​ទាំង​អស់​នេះ បានធ្វើការបែងចែកទៅតាមមុខងារធំៗមួយចំនួនដូចជា៖ ការគ្រប់គ្រងចំណូល, ការ​អនុវត្ត​ចំណូល​ ចំណាយ និងកិច្ចប្រតិបត្តិការហិរញ្ញវត្ថុ និងគណនេយ្យនៃថវិការដ្ឋ, ការវិនិយោគ​សាធារណៈ​, ឧស្សាហកម្មហិរញ្ញវត្ថុ, រដ្ឋបាល, ធនធាន មនុស្ស, សារពើភណ្ឌនិងទ្រព្យសម្បត្តិរដ្ឋ និង​សេវា​សាធារណៈ, និងម៉ាក្រូសេដ្ឋកិច្ច, សវនកម្ម និងអធិការកិច្ច។

សូមបញ្ជាក់ថា ចំពោះប្រព័ន្ធគ្រប់គ្រងចំណូលដែលស្ថិតនៅក្រោមក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រួម​មាន​៖ ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រង ទិន្នន័យពន្ធដារ, ប្រព័ន្ធគ្រប់គ្រ​ង​ប្រកាស​ពន្ធ​អាជីវកម្ម​អន​ឡាញ​, ប្រព័ន្ធគ្រប់គ្រងដាក់លិខិតប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំតាម អនឡាញ, ប្រព័ន្ធ​គ្រប់​គ្រង​ទិន្នន័យអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច, ប្រព័ន្ធគ្រប់គ្រងប្រាក់ពន្ធតាមអនឡាញ, ប្រព័ន្ធ​គ្រប់​គ្រងការ ស្នើរសុំលើកទឹកចិត្ត, ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងទិន្នន័យពន្ធគយ, ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ទិន្នន័យគយ (អាស៊ីកូដា), ប្រព័ន្ធបញ្ជរតែមួយ ជាតិ និងមានប្រព័ន្ធគ្រប់គ្រងចំណូល និង​ចំណាយជាច្រើនទៀត៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm