សមាជិកក្រុមប្រឹក្សាសន្តិសុខUN អំពាវនាវឱ្យបង្កើនជំនួយទៅដល់តំបន់ហ្កាហ្សា

2024/11/19 05:57:18 pm        87

សមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានអំពាវនាវ ឱ្យបង្កើនជំនួយដើម្បីបានទៅដល់ប្រជាជនដែលត្រូវការជំនួយនៅក្នុងតំបន់ហ្កាហ្សា ដោយបានព្រមានថា ស្ថានភាពនៅក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះ កាន់តែធ្លាក់ចុះធ្ងន់ធ្ងរ។

រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Lammy បាននិយាយថា តម្រូវការចាំបាច់ គឺត្រូវ «បង្កើនជំនួយ» ចូលទៅដល់តំបន់ហ្កាហ្សា ជាកន្លែងដែលប្រជាជនភាគច្រើនក្នុងចំណោមប្រជាជន២,៣ លាននាក់បានភៀសខ្លួនចេញ ហើយមន្ត្រីសុខាភិបាលរបស់តំបន់ហ៊ុមព័ទ្ធនេះ បាននិយាយថា ប្រជាជនប៉ាឡេស្ទីនជាង ៤៣.៩២២នាក់ ត្រូវបានសម្លាប់ក្នុងការវាយលុករបស់អ៊ីស្រាអែល។

លោក Lammy និយាយថា ស្ថានភាពកំពុងជួបភាពអន្តរាយ ហើយនិយាយដោយត្រង់ទៅ វាកាន់តែធ្ងន់ធ្ងរទៅៗ មិនប្រសើរនោះទេ។ រដូវរងាមកដល់ហើយ គ្រោះទុរភិក្សក៏ជិតមកដល់ ហើយរយៈពេល៤០០ថ្ងៃក្នុងសង្រ្គាមនេះ វាពុំអាចទទួលយកបានទាំងស្រុងដែលថាវាពិបាកជាងពេលណាៗទាំងអស់ ដើម្បីទទួលបានជំនួយចូលទៅក្នុងតំបន់ហ្កាហ្សា។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយទៅកាន់ក្រុមប្រឹក្សាសន្តិសុខថា ទីក្រុងវ៉ាស៊ីនតោនកំពុងឃ្លាំមើលយ៉ាងដិតដល់នូវរាល់សកម្មភាពរបស់អ៊ីស្រាអែល ដើម្បីធ្វើឲ្យប្រសើរឡើងស្ថានភាពសម្រាប់ប៉ាឡេស្ទីន។

លោកស្រី និយាយថា អ៊ីស្រាអែល ត្រូវតែមានចំណាត់ការបន្ថែមជាបន្ទាន់ ដើម្បីកាត់បន្ថយស្ថានភាពមនុស្សធម៌ដ៏មហន្តរាយនៅក្នុងតំបន់ហ្កាហ្សា។

រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានសន្និដ្ឋានក្នុងខែនេះថា អ៊ីស្រាអែលបច្ចុប្បន្ន ពុំបានរារាំងជំនួយចូលដល់តំបន់ហ្កាហ្សាទេ ដូច្នេះពុំបានបំពានច្បាប់របស់សហរដ្ឋអាមេរិក ទោះបីទីក្រុងវ៉ាស៊ីនតោន បានទទួលស្គាល់ថា ស្ថានភាពមនុស្សធម៌នៅតែធ្ងន់ធ្ងរក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        210
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        196
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        196

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm