តំបន់ភាគខាងជើងរបស់ឥណ្ឌា ត្រូវបានជំរុញឲ្យដាក់ក្នុងគ្រាអាសន្នផ្នែកវេជ្ជសាស្ត្រ ខណៈការបំពុលកើនឡើង

2024/11/19 06:39:03 pm        96

ប្រធានរដ្ឋញូវដេលី (Delhi) លោកស្រី Atishi បាននិយាយថា ភាគខាងជើងប្រទេសឥណ្ឌា កំពុងត្រូវបានជំរុញឱ្យដាក់ក្នុងគ្រាអាសន្នផ្នែកវេជ្ជសាស្រ្ត បន្ទាប់ពីមានការបំពុលនៅក្នុងរដ្ឋធានី និងតំបន់អនុទីក្រុងផ្សេងទៀតបានឈានដល់កម្រិតខ្ពស់បំផុតមុនរដូវរងានេះ កាលពីថ្ងៃចន្ទ១៨ ខែវិច្ឆិកា ។

លទ្ធភាពអាចមើលឃើញបានធ្លាក់ចុះដល់១០០ ម៉ែត្រនៅក្នុងរដ្ឋធានី ខណៈស្ថាប័នតាមដានគុណភាពខ្យល់មានមូលដ្ឋាននៅប្រទេសស្វីស IQAir បានកត់ត្រាគុណភាពខ្យល់របស់រដ្ឋធានីញូវដេលីនៅកម្រិត ១០៨១ ដោយធ្លាក់ក្រោមកម្រិតគ្រោះថ្នាក់ ទៅទៀត ។

លោកស្រី Atishi បាននិយាយថា ការដុតបំពួកភ្លើងតាមកសិដ្ឋាននៅក្នុងរដ្ឋជិតខាងនៃរដ្ឋ Punjabរដ្ឋ Haryana និងរដ្ឋ Uttar Pradesh គឺជាអ្នកទទួលខុសត្រូវចំពោះគុណភាពខ្យល់ធ្លាក់ចុះនៅភាគខាងជើងនៃប្រទេសឥណ្ឌា ហើយបានស្នើសុំឱ្យរដ្ឋាភិបាលសហព័ន្ធទទួលខុសត្រូវ។

SAFAR ដែលជាទីភ្នាក់ងារព្យាករណ៍អាកាសធាតុស្ថិតនៅក្រោមឱវាទក្រសួងវិទ្យាសាស្ត្រផែនដីបាននិយាយថាការដុតបំពួកភ្លើងនៅតាមកសិដ្ឋានក្នុងរដូវកាលនេះបានរួមចំណែករហូតដល់ទៅ ៤០%នៃការបំពុលរបស់រដ្ឋធានីញូវដេលី ។ អ្នករស់នៅរដ្ឋធានី ញូវដេលី បានត្អូញត្អែរអំពីរោគសញ្ញា រួមទាំងការដកដង្ហើមបានខ្លីៗ និងការរមួលសាច់ដុំដែលបណ្តាលមកពីជំងឺទាក់ទងនឹងការបំពុលខ្យល់នេះ។

មន្ទីរពេទ្យរដ្ឋ Ram Manohar Lohia ក្នុងរដ្ឋធានី New Delhi បានបង្កើតគ្លីនិកពិសេសសម្រាប់ជំងឺទាក់ទងនឹងការបំពុល ដែលក្រុមគ្រូពេទ្យបាននិយាយថា អ្នកជំងឺបានត្អូញត្អែរពីការក្អក ក្រហាយក្នុងភ្នែក និងឈឺបំពង់កជាដើម។

រដ្ឋាភិបាលរបស់លោកស្រី Atishi បានបញ្ជាឱ្យសាលារៀនទាំងអស់ប្ដូរទៅរៀនតាមonline និងរឹតបន្តឹងលើសកម្មភាពសំណង់ និងចលនាយានយន្ត ប៉ុន្តែទោះបីជាមានខ្យល់អាកាសមានជាតិពុលក៏ដោយ អ្នករស់នៅក្នុងរដ្ឋធានី Delhi ជាច្រើននៅតែបន្តទម្លាប់ប្រចាំថ្ងៃរបស់ពួកគេដដែល៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        10
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        12
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        9

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm