ពានសម្ដេចតេជោ-ថ្នាក់ខេត្ត បើកយុទ្ធនាការ​រកបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ សប្ដាហ៍នេះ

2024/11/19 07:24:40 pm        252

ក្រោយបញ្ចប់ការប្រកួតជម្រុះតាមពូលរួចមក ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ខេត្ត) នឹងបន្ដការប្រកួតវគ្គ ៨ក្រុមចុងក្រោយ សម្រាប់​ជើង​ទី១ នាថ្ងៃទី២០-២១ ខែវិច្ឆិកា ក្នុងសប្ដាហ៍នេះ មុនឈានដល់ការប្រកួតកាត់សេចក្ដីជើងទី២ នា​ថ្ងៃ​ទី២៦-២៦ ខែវិច្ឆិកាខាងមុខ ដើម្បីកំណត់បេក្ខភាពឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នា​ពេល​ខាងមុខ។

សម្រាប់កម្មវិធីប្រកួត នៃវគ្គ ៨ក្រុមចុងក្រោយ ជើងទី១ នៅថ្ងៃទី២០ ខែវិច្ឆិកា គឺក្លិប​បាល់​ទាត់​ឡាយអ៊ិ​នឃីងខេត្តសៀមរាប ត្រូវស្វាគមន៍ក្រុមភ្ញៀវ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ នៅ​កីឡដ្ឋាន SRU ខណៈក្រុមសមាគមកីឡាបាល់ទាត់ខេត្តកំពង់ធំ ត្រូវបើកទ្វារកីឡដ្ឋានខេត្តកំពង់ធំ ស្វាគមន៍​ក្រុមភ្ញៀវសមាគមបាល់ទាត់ខេត្តកែប។

រីឯការប្រកួតនៅថ្ងៃទី២១ ខែវិច្ឆិកា គឺមាន ២គូដូចគ្នា រួមមានក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្ត​ត្បូងឃ្មុំ ​ត្រូវជួបក្រុមភ្ញៀវសមាគមកីឡាបាល់ទាត់ខេត្តស្វាយរៀង នៅទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ និងក្រុមមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ត្រូវជួប​ក្រុម​បាល់​ទាត់​ឈើ​តុំ​ខេត្តពោធិ៍សាត់ នៅទីលានវិទ្យាល័យ ព្រះសីហនុ នាវេលាម៉ោង ៣៖៣០នាទីរសៀលដូចគ្នា ។

ក្រោយបញ្ចប់ការប្រកួតជើងទី១ ក្រុមនីមួយៗ នឹងត្រូវធ្វើការប្រកួតជើងទី២ ដែលត្រូវ​ផ្លាស់​ប្ដូរ​ទឹក​ដីគ្នា ខណៈសរុបលទ្ធផលទាំង ២ជើង ក្រុមទទួលបានជ័យជម្នះ នឹងទទួល​បាន​កៅ​អី​ឡើង​ទៅវ​គ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើការប្រកួត ២ជើងទៀត នាខែធ្នូ មុនឈានដល់​ការ​ប្រកួត​វគ្គផ្ដាច់ព្រ័ត្រ ស្វែងរកក្រុមជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើក​ទី១៨ ឆ្នាំ២០២៤/២៥ (ថ្នាក់ខេត្ត) នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខ ៕ អត្ថបទ៖ លី ឈុនឡា




 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        283
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        350

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm