អឺរ៉ុប ព្រួយបារម្ភពីការផ្គត់ផ្គង់អាវុធដល់រុស្ស៊ី និងបានចាត់ទុកតំបន់ហ្កាហ្សាថា «សង្រ្គាមប្រឆាំងកុមារ»

2024/11/19 07:52:01 pm        126

ប្រមុខការទូតសហភាពអឺរ៉ុប លោក Josep Borrell បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃចន្ទ បន្ទាប់ពីកិច្ចប្រជុំសហភាពអឺរ៉ុបនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិកថា សហភាពអឺរ៉ុប មានការព្រួយបារម្ភចំពោះរបាយការណ៍របស់ប្រទេសអ៊ីរ៉ង់ កូរ៉េខាងជើង និងប្រទេសចិន ដែលផលិតនិងផ្គត់ផ្គង់ប្រព័ន្ធសព្វាវុធពេញលេញដល់រុស្ស៊ី សម្រាប់សង្គ្រាមរបស់ប្រទេសនេះនៅអ៊ុយក្រែន។

លោក Borrell បាននិយាយថា «បើគ្មានអ៊ីរ៉ង់ គ្មានចិន នោះរុស្ស៊ី ពុំអាចគាំទ្រដល់កិច្ចប្រឹងប្រែងផ្នែកយោធារបស់ខ្លួនបានឡើយ។

អ្នកការទូតជាន់ខ្ពស់របស់សហភាពអឺរ៉ុប ក៏បានចាត់ទុកសង្គ្រាមដែលបានបន្សល់ទុកការបំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សាថា ជា «សង្រ្គាមប្រឆាំងកុមារ»។

ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីសប្តាហ៍មុនថាជិត៧០% នៃអ្នកស្លាប់ដែលស្ថាប័ននេះបានផ្ទៀងផ្ទាត់នៅក្នុងសង្គ្រាម គឺជាស្ត្រី និងកុមារ ហើយបានថ្កោលទោសនូវអ្វីដែលខ្លួនចាត់ទុកថាការបំពានជាប្រព័ន្ធនៃគោលការណ៍ជាមូលដ្ឋានច្បាប់មនុស្សធម៌អន្តរជាតិ។

អាជ្ញាធរសុខាភិបាលតំបន់ហ្កាហ្សានិយាយថា មនុស្សជាង៤៣.៨០០នាក់ ត្រូវបានបញ្ជាក់ថាត្រូវបានសម្លាប់ ហើយប្រជាជនស្ទើរតែទាំងអស់នៃប្រជាជន២,៣លាននាក់ បានភៀសខ្លួនចេញ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        129
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        122
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        121

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm