កសិករបារាំងដែលបានចេញតវ៉ា រិះគន់កិច្ចពិភាក្សារបស់ប្លុកទីផ្សាររួមអាមេរិកឡាទីន

2024/11/19 08:11:38 pm        103

កសិករ បានចេញធ្វើបាតុកម្មនៅទូទាំងប្រទេសបារាំងកាលពីថ្ងៃចន្ទ ក្នុងការរំពឹងទុកនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងប្លុកទីផ្សាររួមអាមេរិកឡាទីន ដែលនឹងធ្វើឱ្យមានការប្រកួតប្រជែងកាន់តែខ្លាំងសម្រាប់វិស័យកសិកម្មរបស់ប្រទេសបារាំង។

សហភាពអឺរ៉ុប និងសមាជិកប្លុកទីផ្សាររួមអាមេរិកឡាទីន ចំនួនបួនមាន ប្រទេសអាហ្សង់ទីន ប្រេស៊ីល ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ កំពុងជំរុញឱ្យបញ្ចប់ការចរចាពាណិជ្ជកម្មជាយូរមកហើយ នៅចុងឆ្នាំនេះ។

ការតវ៉ា កាលពីថ្ងៃចន្ទគឺជាការតវ៉ាធំបំផុត ចាប់តាំងពីកសិករបារាំង បានធ្វើបាតុកម្មទ្រង់ទ្រាយធំជាច្រើនសប្តាហ៍កាលពីរដូវរងារឆ្នាំមុន ជុំវិញការនាំចូលមានតម្លៃថោកជាង បទប្បញ្ញត្តិមានបន្ទុកច្រើន និងប្រាក់ចំណូលតិច។

កសិករនៅភាគខាងលិចទីក្រុង Angouleme បានយកស្លាកសញ្ញាផ្លូវ ហើយបានដាក់តម្រៀបវានៅលើផ្លូវហាយវ៉េ និងបានបង្កើតពាក្យស្លោកមួយថា «ទេ ចំពោះប្លុកទីផ្សាររួមអាមេរិកឡាទីន និងពាក្យថាបញ្ឈប់វិធានការ» ។

កសិករ ព្រួយបារម្ភថា កិច្ចព្រមព្រៀងជាមួយប្លុកទីផ្សាររួមអាមេរិកឡាទីន នឹងនាំយកសាច់គោ សាច់មាន់ ស្ករ និងពោតកាន់តែច្រើនពីប្រទេសប្រេស៊ីល និងប្រទេសអាហ្សង់ទីន ជាប្រទេសដែលពួកគេនិយាយថាប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតលើដំណាំ និងថ្នាំសម្លាប់មេរោគលើសត្វចិញ្ចឹម ដែលខុសច្បាប់នៅអឺរ៉ុប។

នៅឆ្នាំនេះ កសិករបារាំង ត្រូវប្រឈមមុខនឹងការប្រមូលផលទទួលរងដោយទឹកភ្លៀង ការផ្ទុះឡើងជំងឺលើសត្វចិញ្ចឹម។

ប្រធានសមាគមកសិកម្មដ៏ធំបំផុត FNSEA បាននិយាយថា កសិដ្ឋានរាប់ម៉ឺនកន្លែងនៅក្នុងប្រទេសបារាំង ជាកសិដ្ឋានផលិតកសិកម្មធំបំផុតរបស់សហភាពអឺរ៉ុប បានជួបបញ្ហាហិរញ្ញវត្ថុ។ សមាគមFNSEA និយាយថា បាតុកម្មនេះ មានផែនការធ្វើរហូតដល់ខែធ្នូ។

ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ជាថ្មីនូវការប្រឆាំងរបស់លោក ចំពោះកិច្ចព្រមព្រៀងជាមួយប្លុកទីផ្សាររួមអាមេរិកឡាទីន ខណៈត្រូវបានស្នើឡើង។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm