ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃអង្គារនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជួបជាមួយរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិរបស់ប្រទេសរុស្ស៊ីដែលកំពុងបំពេញទស្សនកិច្ច ហើយបានអំពាវនាវឲ្យមានការលើកកម្ពស់កាន់តែទូលំទូលាយនិងចម្រុះនៃទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសរបស់ពួកគេ។

ភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA)បានឲ្យដឹងថា កាលពីថ្ងៃចន្ទ លោក គីម ជុងអ៊ុន បានជួបជាមួយរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានវិទ្យារុស្ស៊ី លោក Alexander Kozlov ដែលបានដឹកនាំគណៈប្រតិភូរដ្ឋាភិបាល ទៅកាន់ប្រទេសកូរ៉េខាងជើងសម្រាប់កិច្ចប្រជុំលើកទី ១១ នៃគណៈកម្មាធិការអន្តរ រដ្ឋាភិបាលរបស់ប្រទេសទាំងពីរសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

KCNA បាននិយាយថា ក្នុងជំនួបនោះ លោក គីម បានកោតសរសើរចំពោះសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ ក្នុងវិស័យផ្សេងៗគ្នា ចាប់តាំងពីការសម្រេចបាន នូវសន្ធិសញ្ញាថ្មីរវាងប្រទេសពីរ។
លោក គីម បាននិយាយថា៖«វាចាំបាច់ដើម្បីជំរុញទៅវិញទៅមក និងប្រកបដោយថាមពលនៃវិបុលភាពរួម និងការអភិវឌ្ឍនៃប្រទេសទាំងពីរ តាមរយៈការជំរុញបន្ថែមទៀតនូវពាណិជ្ជកម្មអន្តររដ្ឋាភិបាល សេដ្ឋកិច្ច ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្នុងវិធីដ៏ទូលំទូលាយ និងចម្រុះ។
លោកបានកត់សម្គាល់ឃើញថា ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ប្រទេសពួកគេ បានឈានដល់ «កម្រិតយុទ្ធសាស្ត្រថ្មី»។