អ៊ីស្រាអែល បានកំណត់គោលដៅផ្នែកនៃកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ នៅពេលវាយប្រហារអ៊ីរ៉ង់

2024/11/19 10:19:36 pm        43

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បាននិយាយនៅក្នុងកិច្ចប្រជុំសភាថា អ៊ីស្រាអែល បានវាយប្រហារលើ«ផ្នែកជាក់លាក់នៃកម្មវិធីនុយក្លេអ៊ែររបស់សាធារណរដ្ឋឥស្លាមនេះ» ក្នុងអំឡុងពេលនៃការវាយប្រហារចុងក្រោយបំផុតរបស់ខ្លួនលើប្រទេសអ៊ីរ៉ង់។

ទូរទស្សន៍របស់សភា បានដកស្រង់សម្តីលោកនាយករដ្ឋមន្ត្រីថា៖«វាមិនមែនជារឿងសម្ងាត់ទេ។ ការវាយប្រហារនោះ បានត្រូវចំផ្នែកជាក់លាក់នៃកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ»។ លោក ណេតាន់យ៉ាហ៊ូ មិនបានបញ្ជាក់ថាតើវត្ថុប្រភេទណា ត្រូវបានកំណត់គោលដៅនោះទេ។

ទោះយ៉ាងណា លោកបានទទួលស្គាល់ថា ការវាយប្រហារ មិនបានបញ្ឈប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់  ទាំងស្រុងនោះទេ។ លោកនាយករដ្ឋមន្ត្រី បាននិយាយថា៖«កម្មវិធីនោះផ្ទាល់ និងការធ្វើសកម្មដ៏មានសក្តានុពលរបស់វា មិនត្រូវបានបញ្ឈប់ទេ។ យើងបានពន្យារពេលការអនុវត្តរបស់ខ្លួនអស់រយៈពេល ១០ឆ្នាំ ប៉ុន្តែអ៊ីរ៉ង់បានធ្វើឲ្យមានការវិវឌ្ឍគួរឲ្យកត់សម្គាល់ ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម»។

កាលពីថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៤នេះ សាធារណរដ្ឋឥស្លាម បានបើកការវាយប្រហារដោយមី ស៊ីល  ទ្រង់ទ្រាយធំមួយលើអ៊ីស្រាអែល ជាការឆ្លើយតបនឹងការសម្លាប់មន្ត្រីជាន់ខ្ពស់នៃចលនាប៉ាឡេ      ស្ទីនហាម៉ាស ក្រុមហេសបូឡា និងកងឆ្មាំបដិវត្តន៍ឥស្លាម។ យោងតាមភាគីអ៊ីស្រាអែលបានឲ្យដឹងថា មី   ស៊ីលប្រហែល ១៨០គ្រាប់ ត្រូវបានបាញ់ ដោយភាគច្រើនត្រូវស្ទាក់ចាប់បាន។ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ali Khamenei បានព្រមានថា ការវាយប្រហារលើអ៊ីស្រាអែល នឹងត្រូវបានពង្រីកថែមទៀត។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស

2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm