មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ទទួល​បាន​ជំនួយ ៥​ម៉ឺន​ម៉ាស់​សម្រាប់​ចែក​ជូន​ជម្រើស​ជាតិ​

2021/10/21 08:13:41 pm        28

​ភ្នំពេញ៖ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡានៃ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ទទួល​ការឧបត្ថម្ភ​ម៉ាស់​ពី​វិស័យ​ឯកជន​ចំនួន ៥​ម៉ឺន​ម៉ាស់​សម្រាប់​ចែក​ជូន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ប្រើប្រាស់ ពិសេស​អំឡុងពេល​បិទ​ខ្ទប់​ប្រមូលផ្ដុំ​ហ្វឹកហាត់ ខណៈ​ពិធី​ប្រគល់​-​ទទួល​ម៉ាស់​នេះ បានធ្វើ​ឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាលពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២១។​

​លោក ប៊ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡាបាន​ឲ្យ​ដឹងថា ជំនួយសម្ភារៈ​សម្បុរ​ស​ធម៌​នេះឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន PPSEC ដែល​ក្នុងចំណោម ៥​ម៉ឺន​ម៉ាស់​នោះមាន​ម៉ាស់​ប្រភេទ N-95 ភ្ជាប់​ជាមួយ​ការ​អ៊ុត​ស្លាកស​ញ្ជា​ទង់ជាតិ​កម្ពុជា និង​មាន​គុនភាព​ស្ដង់ដារ ISO ចំនួន ១៥,០០០​ម៉ាស់ និង​ម៉ាស់​ធម្មតាដែលមាន​គុណភាព​ល្អ​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល​ចំនួន ៣៥,០០០​ម៉ាស់។​ ​លោក​បន្ដថា នេះ​គឺជា​តម្រូវ​ការចាំបាច់សម្រាប់​មជ្ឈមណ្ឌល​ជាតិ​ហ្វឺ​ក​ហ្វឺ​ន​កីឡា ក្នុងការ​ចែកជូន​ដល់​កីឡាករកីឡាការិនី គ្រូបង្វឹក មន្ត្រីនៃ​ក្រុម​ជម្រើសជាតិ​កម្ពុជាដែល​កំពុង​ហ្វឹកហាត់​បិទ​ខ្ទប់នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ក៏ដូចជា​ការហ្វឹកហាត់​នៅ​ខាងក្រៅដើម្បី​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ជំរុញ​ការហ្វឹកហាត់​ឲ្យ​កាន់​តែមាន​ភាពកក់ក្ដៅ​បន្ថែមទៀត។​

​ប្រធាន​មជ្ឈមណ្ឌល​ដដែល​បន្ថែម​ថា ក្រោម​ការ​អនុវត្តតាម​ស្ដង់ដារ SOP បច្ចុប្បន្ន​មាន​ក្រុម​ជម្រើសជាតិ​ចំនួន ១៩​ប្រភេទ​កីឡាត្រូវ​ប្រមូលផ្ដុំ​ហ្វឹកហាត់​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោរហូតដល់​ដំណាច់ឆ្នាំ​២០២១ ដើម្បី​ពង្រឹងសមត្ថភាព​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា ដូចជា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមនា​ឆ្នាំ​២០២២ ពិសេស​ការ​សម្រួច​សម​ត្ថ​ភាព​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        292
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        363

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm