រដ្ខមន្ត្រីការបរទេស៖ កិច្ចខិតខំបញ្ឈប់កូរ៉េខាងជើងមិនឲ្យគាំទ្ររុស្ស៊ីផ្នែកយោធា ត្រូវស្របនឹងការរំសាយអាវុធនុយក្លេអ៊ែរ

2024/11/19 11:04:03 pm        91


ប្រមុខការទូតរបស់ទីក្រុងសេអ៊ូល កាលពីថ្ងៃចន្ទ (ទី១៨ ខែវិច្ឆិកា) បាននិយាយថា រាល់ការប៉ុនប៉ងណាមួយ ដើម្បីបញ្ចប់ការគាំទ្រផ្នែកយោធារបស់កូរ៉េខាងជើង សម្រាប់សង្រ្គាមរបស់រុស្ស៊ី នៅអ៊ុយក្រែន គឺចាំបាច់ត្រូវដំណើរការស្របគ្នាជាមួយនឹងការជំរុញ ដើម្បីរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ដោយសង្កត់ធ្ងន់ថា ការគាំទ្ររបស់ក្រុងព្យុងយ៉ាង សម្រាប់ទីក្រុងមូស្គូ កំពុងធ្វើឲ្យបញ្ហាសន្តិសុខប្រែប្រួលយ៉ាងខ្លាំង នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងអឺរ៉ុប។

នៅក្នុងសារទៅកាន់វេទិកាប្រចាំឆ្នាំមួយ លោក Cho បានសម្តែងសុទិដ្ឋិនិយមថា សម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក នឹងបន្ត «រីកចម្រើន» ក្រោមរដ្ឋបាលនាពេលខាងមុខរបស់លោក Trump ទោះបីជាមានការព្រួយបារម្ភថា គោលការណ៍ «អាមេរិកទី១» (America First) របស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump អាចធ្វើឲ្យភាពជាដៃគូចុះខ្សោយ ជាមួយបណ្ដាសម្ព័ន្ធមិត្ត និងដៃគូនានាក៏ដោយ។ 

លោក Cho បាននិយាយនៅក្នុងសារវីដេអូសម្រាប់វេទិកាយុទ្ធសាស្ត្រកូរ៉េខាងត្បូង-អាមេរិក ដែលរៀបចំរួមគ្នាដោយមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រអន្តរជាតិ និងមូលនិធិកូរ៉េថា៖ «កងទ័ព និងសព្វាវុធរបស់កូរ៉េខាងជើង ដែលបានដាក់ពង្រាយទៅកាន់រុស្ស៊ី កំពុងគំរាមកំហែងដោយផ្ទាល់ដល់អឺរ៉ុប និងធ្វើឲ្យបញ្ហាសន្តិសុខប្រែប្រួលយ៉ាងខ្លាំង នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងអឺរ៉ុប។ 

លោកបានបន្ថែមថា៖ «ដូច្នេះហើយ រាល់ការប៉ុនប៉ងដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន នឹងមិនគ្រប់គ្រាន់ទេ ដោយមិនបានដោះស្រាយជំនួយខុសច្បាប់របស់កូរ៉េខាងជើង ចំពោះកិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ី ហើយការប៉ុនប៉ងណាមួយ ដើម្បីបញ្ឈប់ការគាំទ្រផ្នែកយោធារបស់កូរ៉េខាងជើង ចំពោះការលុកលុយរបស់រុស្ស៊ី នឹងមិនអាចចប់សព្វគ្រប់នោះទេ ប្រសិនបើគ្មានការជំរុញស្របគ្នា ដើម្បីរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនោះ»។ 

គួរបញ្ជាក់ថា សម្ព័ន្ធភាពយោធាកាន់តែស៊ីជម្រៅ រវាងទីក្រុងមូស្គូ និងព្យុងយ៉ាង គឺជាប្រភពនៃក្តីបារម្ភកាន់តែខ្លាំងឡើង សម្រាប់ទាំងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ខណៈដែលការគាំទ្រទាំងផ្នែកគ្រឿងយុទ្ធោបករណ៍ និងបុគ្គលិករបស់កូរ៉េខាងជើងដល់រុស្ស៊ី អាចពង្រីកសង្រ្គាម នៅអ៊ុយក្រែន ហើយកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំង២ អាចប៉ះពាល់ដល់សន្តិសុខ នៅលើឧបទ្វីបកូរ៉េ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm