រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Sa'ar បាននិយាយថា ប្រទេសអ៊ីស្រាអែល បានឲ្យអ៊ីរ៉ាក់ទទួលខុសត្រូវចំពោះសកម្មភាពរបស់កងជីវពលគាំទ្រអ៊ីរ៉ង់ ដែលមានប្រភពចេញពីទឹកដីរបស់ខ្លួន ហើយមានគោលបំណងប្រឆាំងនឹងរដ្ឋជ្វីហ្វ ហើយរក្សាសិទ្ធិការពារខ្លួន ដោយទាមទារឲ្យអង្គការសហប្រជាជាតិចាត់វិធានការជាបន្ទាន់ នៅក្នុងទិសដៅនេះ។
លោក Sa'ar បាននិយាយនៅលើទំព័រ X របស់លោកថា លោកបានផ្ញើលិខិតមួយច្បាប់ជូនប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបច្ចុប្បន្ន គឺតំណាងអចិន្ត្រៃយ៍របស់អង់គ្លេសលោកស្រី Barbara Woodward។
លោកបាននិយាយថា៖«ល្ងាចនេះ[ថ្ងៃទី១៨ ខែវិច្ឆិកា] ខ្ញុំបានផ្ញើលិខិតមួយច្បាប់ជូនប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលខ្ញុំបានអំពាវនាវឲ្យចាត់វិធានការជាបន្ទាន់ទាក់ទងនឹងសកម្មភាពរបស់កងជីវពលគាំទ្រអ៊ីរ៉ង់ នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលទឹកដីរបស់ពួកគេ ត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារ អ៊ីស្រាអែល។ លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលអ៊ីរ៉ាក់ ទទួលខុសត្រូវចំពោះអ្វីគ្រប់យ៉ាង ដែលកើតឡើង នៅលើទឹកដីរបស់ខ្លួន ហើយអ៊ីស្រាអែលមានសិទ្ធិការពារខ្លួន ដូចដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ដើម្បីការពារខ្លួន និងពលរដ្ឋរបស់ខ្លួន»។