កម្ពុជានាំចេញ​ផលិតផល​មិនមែន​កាត់ដេរ​កើនឡើង​ជាង ៥០​ភាគរយ រយៈពេល​បី​ត្រីមាស

2021/10/21 08:32:08 pm        517

ភ្នំពេញ ៖ កម្ពុជា បាន​នាំចេញ​ទំនិញ​ជា​ផលិតផល​មិនមែន​កាត់ដេរ មាន​ទឹកប្រាក់​ប្រមាណ​ជាង ៣,៣៧ ពាន់​លាន​ក្នុង​រយៈពេល ៩ខែ​ឆ្នាំ ២០២១ កើន​ជាង ៥០ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០ ដែល​ភាគច្រើន​បាន​ពី​ចំណែក​ទីផ្សារ​នៅ​អាមេរិក​ និង​សហគមន៍​អឺរ៉ុប​។

សេចក្តីប្រកាស​ព័ត៌មាន​នៃ​កិច្ចប្រជុំ​របស់​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា ​កាលពី​សប្តាហ៍​មុន បង្ហាញថា ​ចាប់ពី​ខែមករា​-​ខែកញ្ញា ឆ្នាំ ២០២១ កម្ពុជា​បាន​នាំចេញ​ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ​ក្នុង​តម្លៃ​សរុប ៣ ៣៧៩​លាន​ដុល្លារ កើនឡើង ១ ១៤០ លាន​ដុល្លារ ឬ​ស្មើនឹង ៥០,៩ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០​។

អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា លើកឡើងថា តួលេខ​កំណើន​នៃ​ការនាំចេញ​ផលិតផល​វិនិយោគ​មិនមែន​កាត់ដេរ បាន​ឆ្លុះបញ្ចាំង​ពី​លទ្ធផល​នៃ​ការអនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋា​ភិបាល​ក្នុង​ការ​ធ្វើ​ពិពិធ​កម្ម​មូលដ្ឋាន​វិស័យ​ឧស្សាហកម្ម​នៅ​កម្ពុជា ​និង​ការវិលត្រឡប់​មករក​ភាព​ល្អប្រសើរ​នៃ​ទីផ្សារ​សហរដ្ឋអាមេរិក ​និង​សហគមន៍​អឺរ៉ុប។ ផលិតផល​មិនមែន​កាត់ដេរ រួមមាន កង់ គ្រឿង​បំណែក​អេឡិចត្រូនិក បង្គុំ​ខ្សែភ្លើង និង​គ្រឿងបន្លាស់​រថយន្ត អំពូល​លម្អ ផលិតផល​ឈើ​ប្រណីត ផលិតផល​ប្លា​ស្ទិ​ក ​ស្បែក​សត្វ​កែច្នៃ និង​ផលិតផល​ផ្សេងៗ​ទៀត​។

ក្នុង​រយៈពេល ៩ ខែ​ឆ្នាំ ២០២១ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​បានអនុម័ត​គម្រោង​វិនិយោគ​សរុប ១៣៤ ដែលមាន​ទុន​វិនិយោគ​សរុប ៣,៣ ពាន់​លាន​ដុល្លារ ក្នុងនោះ ​ការវិនិយោគ​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មាន ១០១ គម្រោង ក្រោម​ទុនវិនិយោគ ១,៤ ពាន់​លាន​ដុល្លារ និង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ៣៣ គម្រោង ស្មើនឹង​ទឹកប្រាក់ ១,៩ ពាន់​លាន​ដុល្លារ​។

CDC បាន​ឱ្យដឹង​ទៀតថា ​គម្រោង​ភាគច្រើន​គឺ​ផ្តោត​លើ​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម ឧស្សាហកម្ម ទេសចរណ៍ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​។​ ក្នុង​ឆ្នាំ ២០២០ កម្ពុជា​បាន​នាំចេញ​ក្នុង​ទឹកប្រាក់ ១៧ ២១៥ លាន​ដុល្លារ កើន​ឡើង ១៦,៧ ភាគរយ​ធៀប​នឹង​ឆ្នាំ ២០១៩ ដែល​មាន ១៤ ៧៤៨ លាន​ដុល្លារ​៕

​អត្ថបទ​៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm