ការនាំចេញ​-​នាំចូល​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ​ កើនឡើង​ក្នុង​រយៈពេល​៩​ខែ​

2021/10/21 08:53:05 pm        396

ព្រះសីហនុ​ ៖ តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ​កំពុង​អភិវឌ្ឍន៍​ស្ថិតស្ថេរ​ដោយ​ឆ្លុះ​បញ្ចាំង​ពី​កំណើន​នាំ​ការ​នាំ​ទំនិញ​ចេញ​-​ចូល ក្នុង​តំបន់​សេដ្ឋកិច្ច​នេះ មាន​កំណើន​ នៅក្នុង​រយៈពេល​បី​ត្រីមាស​ឆ្នាំ​២០២១​។

យោងតាម​ស្ថិតិ​ចុងក្រោយ​ចាប់ពី​ខែមករា​ដល់​ខែ​កញ្ញា ឆ្នាំនេះ សហគ្រាស​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​ទទួល​បាន​បរិមាណ នាំចូល​និង នាំចេញ​សរុប​ចំនួន ១,៥ ពាន់​លាន​ដុល្លារ​អាមេរិក​ពោល គឺ​កើន​ឡើង​៤០,៩ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំ​កន្លងមក​។

ទិន្នន័យ​ឱ្យដឹងថា តម្លៃ​នៃ​ការនាំចេញ និង​នាំចូល ផលិតផល​កើន​ឡើង​ដល់ ១,៥ ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២០​ ដែលមាន​ចំនួន ១,១ ពាន់​លាន​ដុល្លារ​។

យោងតាម SSEZ សមិទ្ធផល​ទាំងនេះ គឺ​មិន​អាច​កាត់​ផ្តាច់​ចេញពី​វិធានការ​ទប់ស្កាត់​ជំងឺ​កូ​វីដ ១៩ ដ៏​មាន​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​កម្ពុជា និង​ការ​ខំប្រឹង​ប្រែង​របស់​សហគ្រាស និង​បុគ្គលិក​កម្មករ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​នោះទេ​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ផ្តល់​សេវាកម្ម​រៀបចំ​ផែនការមេ ​ដើម្បី​អភិវឌ្ឍ​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង​នៅ​កម្ពុជា​។

ផែនការ​មេនេះ ​ក៏​នឹង​ក្លាយជា​ផែនទី​ចង្អុល​ផ្លូវ​សម្រាប់​សម្រប​សម្រួលការ​អនុវត្ត​រាល់​សកម្មភាព​រវាង​ភាគី​ពាក់ព័ន្ធ​រួម​ទាំង​រដ្ឋ ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​នានា​ដោយ​ឈរ​លើ​គោលដៅ​រួម និង​ការ​ទទួល​ខុសត្រូវ​ច្បាស់លាស់​តាមរយៈ​ការកំណត់​ទិសដៅ​សម្រាប់​ការ​កៀរគរ​, ទាក់ទាញ និង​ប្រមូល​ផ្តុំ​ប្រភពធនធាន ​សកម្មភាព​ធុរកិច្ច និង​ការវិនិយោគ ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​ចក្ខុវិស័យ​រយៈពេល​វែង​របស់​រាជរដ្ឋាភិបាល​។

មាន​ទីតាំង​ស្ថិតនៅ​ជិត​អាកាសយានដ្ឋាន​អន្តរជាតិ​ព្រះសីហនុ និង​កំពង់ផែ​ស្វ័យ​ត​ទឹក​ជ្រៅ​ព្រះសីហនុ ​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ ទទួល​បាន​គម្រោង​វិនិយោគ​រោងចក្រ​ប្រមាណ ១០០​រោងចក្រ សម្រាប់​ផលិត​នាំ​ចេញទៅ​ក្រៅប្រទេស​៕

​អត្ថបទ​៖ វណ្ណៈ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm