ឯកឧត្តមបណ្ឌិត ចាយ បូរិន អញ្ជើញប្រគល់ជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេសផ្នែកភាសាបាលី-សំស្រ្កឹត និងសូត្របាតិមោក្ខ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

2024/11/20 03:02:05 am        135

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីដល់សមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកសូត្របាតិមោក្ខនិងផ្នែកភាសាបាលី-សំស្ក្រឹត ថ្នាក់ឆ្នាំទី៣ នៃពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ នៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នារសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ពិធីនេះមានការនិមន្តចូលរួមដោយ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា សម្តេចព្រះអគ្គាធិការរង ព្រះអគ្គាធិការរង ព្រះមន្ត្រីសង្ឃ និងជ័យលាភីសមណសិស្ស-សិស្សផ្នែកភាសាបាលី-សំស្ក្រឹត ចំនួន ១៧៩ រូប ជ័យលាភីការសូត្របាតិមោក្ខ ចំនួន ២៨ រូប ដែលបានចូលរួមប្រឡងនៅមណ្ឌលប្រឡងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត រាជធានីភ្នំពេញ ។

ឯកឧត្តមបណ្ឌិត ចាយ បូរិន បានចូលរួមអបអរសាទរចំពោះសមណសិស្ស-សិស្សដែលទទួលបានជ័យលាភី ទាំងផ្នែកសូធ្យព្រះបាតិមោក្ខ និងផ្នែកភាសាបាលី-សំស្ក្រឹត ហើយលទ្ធផលដែលសមណសិស្ស-សិស្សទទួលបាននាពេលនេះ មិនត្រឹមតែជាសក្ខីកម្មមួយបញ្ជាក់ឱ្យឃើញពីព្រះវិរិយភាព ខិតខំប្រឹងប្រែងទន្ទេញ ស្វាធ្យាយ សិក្សារៀនសូត្រប៉ុណ្ណោះទេ ប៉ុន្តែនូវបានបង្ហាញយ៉ាងច្បាស់ពីការរីកចម្រើននៃព្រះពុទ្ធសាសនា ក្រោមម្លប់សន្តិភាព ពេញបរិបូរណ៍ មានស្ថិរភាពនយោបាយ សេដ្ឋកិច្ច និងសន្តិសុខសង្គមល្អប្រសើរនិងការតាំងនៅស្ថិតស្ថេរយូរអង្វែងនៃសាសនធម៌របស់ព្រះសម្មាសម្ពុទ្ធទៀតផង ។

ការប្រឡងនេះជាគំនិតផ្តួចផ្តើមថ្មីមួយបន្ថែមទៀតរបស់គណៈសង្ឃនាយក នៃគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដោយផ្ទាល់របស់សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្តីទី នៃគណៈមហានិកាយ និងក្រសួងធម្មការ និងសាសនា។ 

ថ្លែងក្នុងឱកាសនោះឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបាន វាយតម្លៃខ្ពស់និងកោតសរសើរដោយស្មោះចំពោះព្រះគំនិតផ្តូចផ្តើមឱ្យមានកម្មវិធីប្រឡងនេះឡើង ដើម្បីពង្រឹងនូវការប្រតិបត្តិធម៌វិន័យនិងកសាងនូវមូលធនព្រះសង្ឃ ជំរុញឱ្យវិស័យពុទ្ធិកសិក្សាគ្រប់កម្រិត នៅទូទាំងប្រទេសមានការរីកចម្រើនទាំងបរិមាណ និងគុណភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងប្រកបដោយភាពប្រាកដនិយម របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា ដែលតែងតែផ្តល់ឱកាសដល់ព្រះសង្ឃ កុលបុត្រ កុលធីតាទូទៅបានចូលសិក្សារៀនសូត្រ និងក្រេបជញ្ជក់យកនូវចំណេះដឹង ជំនាញ ជាពិសេស គុណតម្លៃនៃភាសាបាលី សំស្ក្រឹត ដែលជាមូលដ្ឋានគ្រឹះនៃព្រះពុទ្ធសាសនា និងមានទំនាក់ទំនងស្អិតល្មួតជាមួយអក្សរសាស្ត្រខ្មែរ ហើយពុទ្ធិកសិក្សាមិនត្រឹមតែជាសរសរស្តម្ភ ដ៏រឹងមាំរបស់ព្រះពុទ្ធសាសនា ប៉ុណ្ណោះទេ ហើយក៏ជាផ្នែកមួយដ៏សំខាន់ ក្នុងការចូលរួមចំណែកពង្រឹងគ្រឹះនៃអក្សរសាស្ត្រជាតិ ការកសាងមូលធនមនុស្ស ការកំណត់បទដ្ឋានសម្រាប់ការរស់នៅរបស់ប្រជាជនខ្មែរ តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ននិងបន្តទៅអនាគត ក្នុងកាលៈទេសៈណាដែលមនុស្សរស់នៅប្រាសចាកពីក្រមសីលធម៌នៃការអប់រំ ពិតណាស់ជីវិតរបស់មនុស្សនឹងជួបនូវសេចក្តីទុក្ខ សង្គមនឹងជួបនូវភាពអសកម្ម ។

 ក្នុងឱកាសនេះដែរ សម្ដេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត អំ លីមហេង និងឯកឧត្តមបណ្ឌិត ចាយ បូរិន បានប្រគល់ និងប្រគេន វិញ្ញាបនបត្រ ដល់ជ័យលាភី ផ្នែកភាសាបាលី-សំស្ក្រឹត ចំនួន ១៧៩ រូប និងជ័យលាភីផ្នែកសូត្របាតិមោក្ខចំនួន ២៨ រូប ក្នុងនោះ ផ្នែកភាសាបាលី-សំស្ក្រឹត ពុទ្ធិកមធ្យមសិក្សាបឋមភូមិ ជ័យលាភីលេខ ១ បានទៅលើសមណសិស្ស មកពីខេត្តសៀមរាប ជ័យលាភីលេខ ២ បានទៅលើខេត្តកំពត ជ័យលាភីលេខ ៣ បានលើរាជធានីភ្នំពេញ

ផ្នែកទុតិយភូមិ លេខ១ បានទៅលើខេត្តបន្ទាយមានជ័យ លេខ២ខេត្តកំពង់ចាម លេខ៣មកពីខេត្តកំពង់ចាម

ចំពោះផ្នែកសូធ្យបាតិមោក្ខទទួលបានជ័យលាភីចំនួន៦រូបក្នុងនោះមាន១រូបមកពីខ្មែរក្រោម ។

សូមបញ្ជាក់ថានេះជាលើកទី១ហើយដែលអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិបានសហការជាមួយក្រសួងធម្មការនិងសាសនា រៀបចំការប្រឡងជ្រើសរើសសមណសិស្ស សិស្សពូកែទូទាំងប្រទេស ផ្នែកភាសាបាលី-សំស្ក្រឹត និងការប្រឡងសូត្របាតិមោក្ខនេះឡើងដើម្បីឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm