ឧបនាយករដ្ឋមន្ត្រី​តា​លី​បង់​អំពាវនាវ​ឱ្យ​មាន​ការ​ទទួល​ស្គាល់​រដ្ឋាភិបាល​របស់​ខ្លួន​

2021/10/21 08:55:57 pm        490

​អាហ្វហ្គានីស្ថាន៖ ឧបនាយករដ្ឋមន្ត្រី​ម្នាក់​នៅ​ក្នុង​រដ្ឋាភិបាល​បណ្តោះអាសន្ន ​របស់​តា​លី​បង់​កាលពី​ថ្ងៃ​ពុធ​បាន​និយាយ​ថា​ វា​គឺជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​រដ្ឋាភិបាល​ថ្មី​ត្រូវតែទទួលស្គាល់​។​ ​លោក Abdul Salam Hanafi កំពុងនិយាយ​នៅក្នុង​កិច្ចពិភាក្សា​ស្តីពី​បញ្ហា​របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​រៀបចំឡើង​នៅ​ប្រទេស​រុស្ស៊ី​ ដោយមាន​ការចូលរួម​ពី​តំណាង​ជាន់ខ្ពស់​របស់​ក្រុម​តា​លី​បង់ និង​ប្រទេសជិតខាង​ដែលជា​ជំនួប​ខាង​ការទូត​មួយ​ជុំ ដែល​គូសបញ្ជាក់​ពី​ឥទ្ធិពល​របស់​ក្រុង​មូស្គូ​នៅ​អាស៊ី​កណ្តាល​។​

​ចំពោះ​បញ្ហា​សិទ្ធិ​ស្ត្រី លោក​បាន​បន្ថែមថា​៖ «​ស្ត្រី​គឺជា​បងប្អូន​ស្រី​របស់​យើង ម្តាយ​របស់​យើង ហើយ​យើង​គោរព​ពួកគេ​។​ ​យើង​នឹង​បង្កើត​ស្ថានភាព​ការងារ​សម្រាប់​ពួកគេ​នៅក្នុង​តំបន់​ទាំងនោះ ជាទី​ដែល​ពួកគេ​ត្រូវការ​ដោយយោង​ទៅតាម​ច្បាប់​ឥស្លាម Sharia»​។​ ​នៅក្នុង​សេចក្តីថ្លែងការណ៍​សន្និដ្ឋាន អ្នកចូលរួម​ក្នុង​កិច្ចពិភាក្សា​បានកត់សម្គាល់​ថា ការចូលរួម​ជាក់ស្តែង​បន្ថែមទៀត​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន ចាំបាច់​ត្រូវ​ទទួលយក​ការពិត​ថ្មីនោះ​គឺ​ក្រុម​តា​លី​បង់​បាន​គ្រប់គ្រង​អំណាច​ក្នុងប្រទេស​នេះ ដោយ​មិន​គិតពី​ការទទួលស្គាល់​ជា​ផ្លូវការ​របស់​រដ្ឋាភិបាល​អា​ហ្វ​ហ្គា​នី​ស្ថាន​ថ្មី​ ដោយសហគមន៍​អន្តរជាតិ​។

​សហភាពសូវៀត​បានធ្វើ​សង្គ្រាម​រយៈពេល ១០ឆ្នាំ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែល​បានបញ្ចប់​ដោយការដក​កងទ័ព​រប​ស់​ខ្លួន​កាលពី​ឆ្នាំ១៩៨៩។​ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ ទីក្រុង​មូ​ស្គូ​បាន​ត្រលប់​មកវិញ​ប្រកបដោយ​ឥទ្ធិពល ក្នុងនាម​ជា​អ្នកសម្របសម្រួល​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​កិច្ចពិភាក្សា​អន្តរជាតិ​ស្តីពី​អា​ហ្វ​ហ្គា​នី​ស្ថាន ដោយ​ធ្វើជា​ម្ចាស់ផ្ទះ​តំណាង​ក្រុម​តា​លី​បង់ និង​សមាជិក​នៃ​ក្រុម​ផ្សេងទៀត​សម្រាប់​កិច្ចប្រជុំ​ទ្វេភាគី និង​ពហុភាគី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm