អ៊ុយក្រែន ​វាយប្រហារ​រុស្ស៊ី ​ដោយមីស៊ីល ATACMS របស់​អាមេរិក ​លើក​ដំបូងក្នុង ១០០០ថ្ងៃនៃ​សង្រ្គាម

2024/11/20 03:55:14 pm        239

អ៊ុយក្រែន បានប្រើប្រាស់មីស៊ីលតាកទិកកងទ័ព ATACMS រយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី កាលពីថ្ងៃអង្គារ (១៩ វិច្ឆិកា) ដោយទាញយកប្រយោជន៍ពីការអនុញ្ញាតថ្មីរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក Joe Biden នៅថ្ងៃទី១.០០០ នៃសង្រ្គាម។

រុស្ស៊ី និយាយថា កងកម្លាំងខ្លួនបានបាញ់ទម្លាក់មីស៊ីល ៥ ក្នុងចំណោម ៦គ្រឿង ដែលបាញ់លើមូលដ្ឋានយោធាក្នុងតំបន់ ព្រីយ៉ាន (Bryansk) ខណៈប្ដេជ្ញាសងសឹកលើការវាយប្រហារចូលជ្រៅជាលើកដំបូងនេះ។ សេចក្តីរាយការណ៍​បន្ត​ថា កម្ទេច​កម្ទីមីស៊ីល ​១​គ្រឿង​បាន​ឆាបឆេះមូលដ្ឋាននោះប៉ុន្តែក៏ត្រូវពន្លត់វិញយ៉ាង​លឿន ហើយ​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​រង​របួស ឬ​ខូចខាត​អ្វី​ឡើយ។

អ៊ុយក្រែន និយាយថា ខ្លួនវាយប្រហារឃ្លាំងអាវុធរុស្ស៊ីចម្ងាយប្រហែល ១១០គីឡូម៉ែត្រ នៅខាងក្នុងទឹកដីរុស្ស៊ី ដែលជាការវាយប្រហារបណ្តាលឱ្យមានការផ្ទុះបន្ទាប់បន្សំជាច្រើន។ យោធាអ៊ុយក្រែន មិនបញ្ជាក់ជាសាធារណៈពីប្រភេទអាវុធដែលប្រើប្រាស់ទេ ប៉ុន្តែប្រភពរដ្ឋាភិបាលអ៊ុយក្រែន និងមន្ត្រីអាមេរិកម្នាក់បានបញ្ជាក់ថា ទីក្រុងគីវបានប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS។

មន្ត្រីអាមេរិកម្នាក់លើកឡើងថា រុស្ស៊ីបានស្ទាក់ចាប់បានមីស៊ីល ២គ្រឿងប៉ុណ្ណោះ ក្នុងចំណោម៨គ្រឿង ហើយការវាយប្រហារនេះគឺលើចំណុចផ្គត់ផ្គង់គ្រាប់រំសេវ។ មីស៊ីល ATACMS ដែលមានចម្ងាយរហូតដល់ ៣០០ គីឡូម៉ែត្រនេះ គឺខ្លីជាងមីស៊ីលមួយចំនួនដែលទីក្រុងមូស្គូធ្លាប់ប្រើវាយប្រហារអ៊ុយក្រែន រួមទាំងសព្វាវុធ គីនហ្សាល (Kinzhal) ល្បឿនលឿនជាងសំឡេងរបស់ខ្លួន ដែលមានរយៈចម្ងាយរាយការណ៍រហូតទៅដល់ ២.០០០គីឡូម៉ែត្រ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm