កសិករបារាំង បន្តតវ៉ាយ៉ាងខឹងសម្បារ ខណៈសហជីពគំរាមរំខានការផ្គត់ផ្គង់ស្បៀង

2024/11/20 05:04:25 pm        116

កសិករបារាំង បានធ្វើការតវ៉ាយ៉ាងខឹងសម្បារក្នុងថ្ងៃទីពីរកាលពីថ្ងៃអង្គារ (១៩ វិច្ឆិកា) ជុំវិញកិច្ចចរចាពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប ជាមួយនឹងប្លុកទីផ្សាររួមអាមេរិកឡាទីន (EU-Mercosur) ដោយសមាជិកមកពីសហជីពប្រកាន់ជំហរតឹង រូរ៉ាលេ (Rurale) បានរារាំងផ្លូវរថយន្តដឹកទំនិញ បោះចោលស្រាអេស្ប៉ាញ និងបិទអគាររដ្ឋជាច្រើន ដែលជាការគំរាមកំហែងនៃការរំខានដល់ខ្សែច្រង្វាក់ផ្គត់ផ្គង់អាហារ។

ការជំរុញឱ្យបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងបណ្តាប្រទេសនៅអាមេរិកខាងត្បូងនៅក្នុងទីផ្សាររួម មើកូសួ (Mercosur) បានធ្វើឱ្យមានការមិនសប្បាយចិត្តនៅតាមជនបទ ជុំវិញការប្រកួតប្រជែងមិនយុត្តិធម៌ បទប្បញ្ញត្តិសាំញ៉ាំ និងប្រាក់ចំណូលទាបសម្រាប់កសិដ្ឋាន។

បន្ទាប់ពីសហជីពកសិកម្មដ៏ធំបំផុតរបស់បារាំង FNSEA បានរៀបចំការតវ៉ាជាង ៨០កន្លែង កាលពីថ្ងៃចន្ទ រួមទាំងការប្រមូលផ្តុំគ្នានៅមុខអគាររដ្ឋាភិបាល និងការដុត "ភ្លើងនៃកំហឹង" នៅក្នុងវាលស្រែពេញមួយយប់ ក្រុមសហជីពនេះមានកំហឹងកាន់តែខ្លាំងកាលពីថ្ងៃអង្គារ ដោយថ្កោលទោសអ្វីដែលគេហៅថា "សេចក្ដីស្លាប់របស់កសិកម្ម"។

ក្រុមនេះបានគម្រាមបិទកំពង់ផែ និងមជ្ឈមណ្ឌលចែកចាយរបស់អ្នកលក់រាយ ដើម្បីរំខានការផ្គត់ផ្គង់ស្បៀង ប្រសិនបើអាជ្ញាធរមិនប្រកាសវិធានការជាបន្ទាន់។ ជាមួយគ្នានេះ កសិករអង់គ្លេសក៏បានតវ៉ាកាលពីថ្ងៃអង្គារ ដើម្បីទាមទារឱ្យលុបចោលពន្ធបន្តមរតក ដែលពួកគេនិយាយថានឹងបំផ្លាញកសិដ្ឋានលក្ខណៈគ្រួសារ និងគំរាមកំហែងដល់ការផលិតស្បៀងអាហារ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm