អង្គការ UNIDO មានឆន្ទៈខ្ពស់ គាំទ្រដល់កំណើនសេដ្ឋកិច្ច និងភាពធន់នៃសេដ្ឋកិច្ចនៅកម្ពុជា

2024/11/20 06:14:12 pm        139

អង្គការ UNIDO មានឆន្ទៈមុតមាំ ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ច និងភាពធន់ នៃ​សេដ្ឋកិច្ច​នៅ​កម្ពុជា តាមរយៈការរួមចំណែកបង្កើនផលិតភាព ជួយដល់ខ្សែច្រវាក់ផលិតកម្មក្នុងស្រុក និង​ភាព​ប្រកួត​ប្រជែង​របស់ MSMEs ផលិតសម្រាប់ផ្គត់ផ្គង់ចូល ទីផ្សារ ការប្រកួតប្រជែង និងការ​នាំ​ចេញ​។

លោក សុខ ណារិន តំណាងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) ប្រចាំ​នៅ​កម្ពុជា លើកឡើងនៅក្នុងសិក្ខាសាលា​ស្តីពី “ការអភិវឌ្ឍការភ្ជាប់ទំនាក់​ទំនង​រវាង​សាកល​វិទ្យាល័យ និងសហគ្រាសឧស្សាហកម្ម” ក្នុងគោលដៅកសាងប្រព័ន្ធ អេកូឡូស៊ីនវានុវត្តន៍ និង​រួម​ចំណែក​ដល់​ការរីកចម្រើននៃសហគ្រាសឧស្សាហកម្ម និងសេដ្ឋកិច្ចកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះថា ប្រទេសកម្ពុជាកំពុងរីកចម្រើនលើវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏​ប៉ុន្តែការខ្វះខាតជំនួយហិរញ្ញវត្ថុបានបង្ករជា ឧបសគ្គ ដល់កិច្ចសហការសិក្សាស្រាវជ្រាវ ដែល​មាន​លក្ខណៈ​អន្តរវិស័យ ការចូលរួមកាត់បន្ថយគម្លាតចង្អៀត និងការបង្កើតក្របខណ្ឌ ច្បាប់​សម្រាប់​​ការតភ្ជាប់ប្រដោយប្រសិទ្ធភាព រវាងគ្រឹះស្ថានឧត្តមសិក្សា និងវិស័យឧស្សាហកម្ម ដើម្បី​ជំរុញ​លើកកម្ពស់នវានុវត្តន៍នៃផលិត ភាពរបស់វិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និង​មធ្យម ដែលដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចជាតិ និងជាប្រភពបង្កើត ការងារផងដែរ។

លោកបន្ថែមថា ជុំវិញបញ្ហានេះ, អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម UNIDO មាន​ឆន្ទៈ​ខ្ពស់ ក្នុងការជួយគាំទ្រ ដល់កំណើនសេដ្ឋ និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា, តាមរយៈ​គំនិត​ផ្តួច​ផ្តើម​ការ​អនុវត្តន៍គម្រោងរបស់អង្គការ UNIDO គឺបានចូលរួម ចំណែកក្នុងការបង្កើនផលិតភាព និង​ភាព​ប្រកួតប្រជែងរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា និង​ដើម្បី​ជំរុញ​ ឈានចូលទីផ្សារជាតិ តំបន់ និងអន្តរជាតិឱ្យបានកាន់តែទូលំទូលាយ តាមរយៈ​នៃកា​រអ​នុវត្ត​​គម្រោងផលិតផល ជលផល ក្រោយពី ប្រមូលផល ដែលទទួលបាន​មូល​និធិ​ស​ហ​ហិរញ្ញ​ប្ប​ទាន​ពី​សហភាពអឺរ៉ុប ដោយបានបង្កើតដាក់ឱ្យស្រាវជ្រាវនវានុវត្តន៍ និងបច្ចេកវិទ្យា, និងការ​វិនិយោគ​តាម​ថ្នាលបច្ចេកវិទ្យាចំណីអាហារជាដើម ។ ថ្នាលនេះនឹងនាំ​យក​នូវ​គ្រឹះស្ថាន​សិក្សា​មក​ជំនួស ដើម្បីធ្វើការសហការជា មួយវិស័យឯកជន ក៏ដូចជាស្ថាប័នរបស់រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ និងរិះរកដំណោះស្រាយបែបនវានុវត្តន៍ និងកិច្ច ឆ្លើយតបទៅ​និង​តម្រូវ​ការ​សហ​គ្រាស និងឧស្សាហកម្មនៅកម្ពុជា។

ចំណែក លោក Bryan Fornari នាយកផ្នែកកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុប ប្រចាំ​នៅ​កម្ពុជា​ ក៏បានលើក ឡើងអំពីតួនាទីរបស់សហភាពអឺរ៉ុប ក្នុងការ​លើក​កម្ពស់​ទំនាក់​ទំនង​រវាង​សាកល​វិទ្យាល័យ និងសហគ្រាស ដែលជាមូលដ្ឋាននៃការ រីកចម្រើន សេដ្ឋកិច្ច និងសង្គម។ លោក​បានថ្លែងថា សហភាពអឺរ៉ុបទទួលស្គាល់ថា ទំនាក់ទំនងរវាងសាកលវិទ្យាល័យ និង​សហ​គ្រាស មានសារៈ សំខាន់សម្រាប់នវានុវត្តន៍ និងភាពប្រកួតប្រជែងរបស់កម្ពុជា។ តាមរយៈ​ការ​បង្កើត​ទំនាក់​ទំនងទាំងនេះ យើងអាចធានា បានថា ចំណេះដឹងត្រូវបានប្រើប្រាស់ ដើម្បី​បង្កើត​ដំណោះ​ស្រាយ​ដែលផ្តោតលើតម្រូវការទីផ្សារ បង្កើតឱកាសសេដ្ឋកិច្ច បង្កើតការងារ និងពង្រឹង​ភាព​ ប្រកួតប្រជែងផងដែរ។

សម្រាប់បញ្ហានេះ, ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បានលើកទឹក ចិត្តឱ្យនវានុវត្តន៍ករ ការពារកម្មសិទ្ធិបញ្ញាលើលទ្ធផលស្រាវជ្រាវ និងការរកឃើញថ្មីៗរបស់ពួកគេ តាមរយៈប្រកាសនីយបត្រតក្កកម្ម។ ឯកឧត្តម បានបន្ថែមថា នវា​នុវត្តន៍​ករ​អាចការពារស្នាដៃរបស់ខ្លួន ដើម្បីអភិវឌ្ឍស្នាដៃទាំងនោះបន្ថែមនៅក្នុងវិស័យរៀងខ្លួន៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        151
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm