ពលរដ្ឋហ្កាហ្សា ប្រញាយគ្នាយកអាហារ ប៉ុន្មានថ្ងៃបន្ទាប់ពីរថយន្តដឹកជំនួយ ត្រូវបានគេលួច

2024/11/20 06:41:52 pm        68

នៅផ្ទះបាយដាំស្លមួយកន្លែងនៅទីក្រុង Khan Younis កាលពីថ្ងៃអង្គារ ពលរដ្ឋប៉ាឡេស្ទីន បានកាន់ឆ្នាំងទទេដោយសង្ឃឹមថានឹងទទួលបានអហារដើម្បីទទួលទាន។ មានកង្វះស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់ នៅតំបន់ហ្កាហ្សា ហើយក៏មានការកើនឡើងយ៉ាងខ្លាំងនៃការចូលលួច។

កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ រថយន្តជិត១០០គ្រឿង ដែលដឹកជញ្ជូនស្បៀងអាហារសម្រាប់ពលរដ្ឋប៉ាឡេស្ទីន ត្រូវបានចោរចូលលួចដោយហិង្សា ខណៈបានចូលទៅក្នុងតំបន់ហ៊ុមព័ទ្ធហ្កាហ្សា។

ទីភ្នាក់ងារអង្គការសហប្រជាជាតិចំនួនពីរ បានប្រាប់សារព័ត៌មាន Reuters ថា វាជាការខាតបង់ជំនួយច្រើនបំផុតមួយក្នុងរយៈពេល១៣ខែចុងក្រោយនៃសង្គ្រាម។ បុរសម្នាក់ និយាយថា «ស្ថានភាពពិបាកខ្លាំង» ហើយនេះជាផ្ទះបាយដាំស្លតែមួយគត់ ដែលមានអាហាររាល់ថ្ងៃ។

ក្បួនរថយន្ត ដែលត្រូវបានគេលួច បានដឹកជញ្ជូនស្បៀងអាហារផ្តល់ដោយទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ, UNRWA និងកម្មវិធីស្បៀងអាហារពិភពលោក(WFP)។

យោងតាមមន្រ្តីជំនួយជាន់ខ្ពស់របស់ទីភ្នាក់ងារ UNRWA លោក Louise Wateridge បាននិយាយឲ្យដឹងថា វាត្រូវបានណែនាំដោយអ៊ីស្រាអែលឱ្យចាកចេញ ដោយមានការជូនដំណឹងភ្លាមៗទៅតាមផ្លូវដែលពុំធ្លាប់ស្គាល់ពីច្រកឆ្លងកាត់ព្រំដែន Kerem Shalom។

ក្នុងចំណោមរថយន្តដឹកស្បៀងចំនួន១០៩គ្រឿង ៩៨គ្រឿង ត្រូវបានវាយឆ្មក់។

ក្រុមអ្នកប្រយុទ្ធមកពីក្រុមហាម៉ាស និងភាគីផ្សេងទៀតនៅតំបន់ហ្កាហ្សា បានបង្កើតកងកម្លាំងប្រដាប់អាវុធមួយក្រុមដើម្បីការពារក្រុមជនអន្ធពាលពីការប្លន់ក្បួនរថយន្តដឹកជំនួយ នៅក្នុងដែនដីដែលកំពុងប្រយុទ្ធគ្នា។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm