សម្ដេចធិបតី៖ ការកែសម្រួលសមាសភាពរដ្ឋមន្រ្ដីក្រសួងការបរទេស គឺពិតជានឹងបង្កើន​សមត្ថភាព និងប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តនយោបាយការបទេស

2024/11/20 07:13:30 pm        182

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បាន​ជម្រាប​ទៅ​កាន់​កិច្ច​ប្រជុំ​ពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះថា ការកែសម្រួល និង​តែង​តាំង​បំពេញបន្ថែមសមាសភាពរាជរដ្ឋាភិបាលនេះ គឺពិតជានឹងបង្កើនសមត្ថភាព និងប្រសិទ្ធ​ភាព​របស់​រាជរដ្ឋាភិបាលនៅក្នុងការអនុវត្តនយោបាយការបទេស និងពាណិជ្ជកម្ម​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលា​នុវត្តភាព សម្រាប់លើកកម្ពស់ផលប្រយោជន៍ជាត។

ក្នុងឱកាសចូលរួមប្រជុំរដ្ឋសភាពេញអង្គ នីតិកាលទី៧ ដើម្បី​បោះឆ្នោត​ផ្តល់​សេច​ក្តី​ទុក​ចិត្ត​លើ​ការ​កែស​ម្រួលស​មាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកនេះ សម្ដេចធិបតី នាយករដ្ឋ​មន្រ្ដី បានថ្លែងទៅកាន់កិច្ចប្រជុំពេញអង្គនៃរដ្ឋសភាថា ក្នុងរយៈពេលជាង ១ ឆ្នាំ​កន្លង​មក​នេះ ជាមួយនឹ​ង​ការ​ខិតខំ​ប្រឹង​ប្រែង​យ៉ាង​ប្ដូរ​ផ្ដាច់​មិ​ន​រា​ថយ​ទោះ​បី​នៅ​ក្នុង​ដំណាក់​កាល​ដែល​សភាពការណ៍​សាកលមានការវិវត្តប្រកបដោយភាពស្មុគស្មាញ ពោពេញដោយ​ភាព​មិន​ប្រាក​ដ​ប្រជា និងពិបាកស្មាន ក៏រាជរដ្ឋាភិបាលនៅតែបានចាប់ផ្ដើម និងកំពុងបន្ត​ធ្វើ​ដំណើ​រ​យ៉ាង​ស្វាហាប់​នៅ​លើ​កន្លងវិជ្ជមាន​ដោយ​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់ៗ​ជា​ច្រើន​ជា​បន្ត​បន្ទាប់​ជូន​ប្រជាជាតិ​កម្ពុជា ពិសេសគឺការរក្សាបាននូវសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ និងការ​ពង្រឹង​សណ្ដាប់​ធ្នាប់​សង្គម​។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលពិតជាមានភាពចាំបាច់ នៅក្នុង​ការ​បង្កើន​ និងពង្រឹងបន្ថែមនូវសមត្ថភាព និងប្រសិទ្ធ​ភាព​នៃ​យន្តការ​ដឹកនាំ​នៅ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន ជាពិសេសនៅក្នុងវិស័យការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងវិស័យ​ពាណិជ្ជ​កម្ម ដោយផ្ដោត​ជា​សំខាន់​នូវ​ការ​ជំរុញ​អនុវត្ត​គោល​នយោបាយ​ការ​បរទេស​ប្រកប​ដោយ​ភាព​បត់​បែន និងយូរអង្វែង ឈរលើមូលដ្ឋានឯករាជ្យ និងច្បាប់អន្តរជាតិ ការប្ដេជ្ញាការពារ​ផល​ប្រយោជន៍​ស្នូល​របស់កម្ពុជា, ការការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី, ការការពារ​សិន្ដិភាព និងស្ថិរភាពសង្គម, ការការពារយុត្តិធម៌ និងកិត្យនុភាពកម្ពុជា, ការបន្តយកចិត្តទុកដាក់ ក្នុង​ការ​ថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាព និងកិច្ច​សហប្រតិបត្តិ​ការ​គ្រប់​វិស័យ ដែលផ្ដល់ផ​ល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក​ជា​មួយ​បណ្ដា​ប្រទេស​ជាដៃ​គូ​សំខាន់​ៗ​ទាំង​ក្នុង​តំបន់ និងក្រៅតំបន់នៅលើឆាកអន្តរជាតិ ព្រមទាំង​ការ​បន្ត​ចូល​រួម​ឱ្យកាន់​តែ​សកម្ម​នៅ​ក្នុង​បុព្វហេតុ​សន្ដិភាព ស្ថិរភាព និងការចូលរួមដោះស្រាយបញ្ហាប្រឈមនានាលើពិភពលោក។

ឈរ​លើ​មូលដ្ឋាននេះ សម្ដេចធិបតី បានជម្រាបទៅកាន់អង្គរដ្ឋសភាថា យោងតា​ម​តម្រូ​វ​ការ​ចាំបា​ច់​ក្នុង​ការជំរុញការ​អនុវត្តឱ្យសម្រេច​បាន​ឱ្យកាន់តែប្រ​សើរថែម​ទៀត​នូវ​ប្រសិទ្ធ​ភាព​ការងារ​របស់​រាជ​រដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងនាមជានាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច​បាន​ស្នើដល់អង្គរដ្ឋសភា ពិនិត្យ និងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការកែសម្រួល និងការ​តែង​តាំងបំពេញបន្ថែមសមាសភាពនៃរាជរដ្ឋាភិបាលកម្ពុជានាពេលនេះ។

ក្នុង​នោះ​បោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់ ឯកឧត្តម ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្រ្ដី និងជារដ្ឋ​មន្រ្ដី​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម សុខ ចិន្តាសោភា ជាឧ​ប​នាយក​រ​ដ្ឋមន្រ្ដី។

សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា៖«ជាមួយនឹងបទពិសោធន៍របស់ឯកឧត្តម ប្រាក់ សុខុន នៅ​ក្នុងវិស័យការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបទពិសោធន៍របស់ឯកឧត្តម សុខ ចិន្តា​សោភា នៅក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ ការកែសម្រួល និងតែងតាំង​បំពេញ​បន្ថែម​សមាស​ភាព​រាជរដ្ឋាភិបាលដូចបានស្នើសុំនេះ គឺពិតជានឹងបង្កើនសមត្ថភាព និងប្រសិទ្ធភាព​របស់​រាជ​រដ្ឋាភិបាលនៅក្នុងការអនុវត្តនយោបាយការបទេស និងពាណិជ្ជកម្ម​របស់​កម្ពុជា​នៅ​លើឆាក​អន្តរជាតិ​ប្រកបដោយភាពបត់បែន និងអាចប្រែក្លាយបញ្ហាប្រឈមនានា ទៅជាកាលានុវត្តភាព សម្រាប់​លើកកម្ពស់ផលប្រយោជន៍ជាតិ»។

ក្រោយ​កិច្ចប្រជុំពេញអង្គរដ្ឋសភាបោះឆ្នោតគាំទ្រទាំងស្រុង ឱ្យឯកឧត្តម ប្រាក់ សុខុន កាន់​តំណែង​ជា រដ្ឋមន្រ្តីក្រសួងការបរទេស ជំនួស ឯកឧត្តម សុខ ចិន្តាសោភា នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤, សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានផ្ញើសារអបអរសាទរដល់ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជា រដ្ឋមន្ត្រី​ក្រសួងការបរទេស និងសហ​ប្រតិបត្តិការ​អន្តរជាតិ​នៅ​ក្នុង​សមាស​ភាព​រាជ​រដ្ឋាភិបាល​នីតិកាលទី៧ នៃរដ្ឋសភានេះផងដែរ៕ អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm