កងទ័ពជើងទឹកការពារជាតិរបស់ប្រទេសកាតេម៉ាឡា ស្ទាក់ចាប់បានទូកដឹកកូកាអ៊ីនប្រមាណ ៣.៩០៥ កញ្ចប់ នៅភាគឦសានប្រទេសអាមេរិកកណ្តាលមួយនេះ។

ទូកដែលកំពុងបើកបរក្នុងចម្ងាយប្រហែល២០ម៉ាយពីឆ្នេរសមុទ្រ ត្រូវបានប្រទះឃើញដោយកងកម្លាំងទ័ពជើងទឹក ជំរុញឱ្យអ្នកកាន់កាប់ទូកបង្កើនល្បឿនក្នុងបំណងរត់គេចខ្លួន។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា កញ្ចប់កូកាអ៊ីនទាំងនោះ ត្រូវបាននាំយកទៅកាន់ទីបញ្ជាការកងទ័ពជើងទឹកតំបន់សមុទ្រការ៉ាអ៊ីប ជាកន្លែងដែលមានការរាប់លម្អិតបន្ថែមទៀត ហើយការវិភាគត្រូវបានអនុវត្តដើម្បីបញ្ជាក់ពីប្រតិបត្តិការ ដែលនឹងកំណត់ចំនួនពិតប្រាកដនៃគ្រឿងញៀនរឹបអូសបាន និងជំរុញការស៊ើបអង្កេតឲ្យត្រូវគ្នា។