ជម្លោះអ៊ុយក្រែន និងមជ្ឈិមបូព៌ា កំពុងលេបត្របាក់ឃ្លាំងស្តុកការពារដែនអាកាសរបស់អាមេរិក

2024/11/20 07:43:05 pm        172

ឧត្តមនាវីឯកជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ដែលឃ្លាំមើលកងកម្លាំងអាមេរិក នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយកាលពីថ្ងៃអង្គារ (១៩ វិច្ឆិកា) ថា ជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា កំពុងលេបត្របាក់ឃ្លាំងស្តុកការពារដែនអាកាសរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយនឹងការផ្គត់ផ្គង់សន្ធឹកសន្ធាប់។

ប្រមុខបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិក លោក Samuel Paparo បាននិយាយក្នុងពញរឹត្តិការណ៍មួយថា "ជាមួយនឹងការដាក់ពង្រាយមីស៊ីល ប៉ាទ្រីយ៉ូត និងមីស៊ីលមួយចំនួនដែលត្រូវបានប្រើប្រាស់នោះ ឥឡូវនេះវាកំពុងលេបត្របាក់ឃ្លាំងស្តុកហើយ ហើយបើអ្នកណានិយាយផ្ទុយពីនេះ នោះនឹងមានភាពមិនស្មោះត្រង់ទេ"។

រដ្ឋបាលរបស់លោក Biden បាននិងកំពុងផ្តល់អាវុធដល់អ៊ុយក្រែន និងអ៊ីស្រាអែលជាលំដាប់ជាមួយនឹងប្រព័ន្ធការពារដែនអាកាសទំនើបបំផុតរបស់ខ្លួន។ លោក Biden ផ្តល់ឱ្យទីក្រុងគីវ នូវប្រព័ន្ធការពារពេញលេញ រួមទាំងមីស៊ីល ប៉ាទ្រីយ៉ូត និងប្រព័ន្ធមីស៊ីលបាញ់ពីអាកាសទៅអាកាស កម្រិតខ្ពស់ថ្នាក់ជាតិ។

ជាមួយគ្នានេះ កងទ័ពជើងទឹកអាមេរិក ក៏បាននិងកំពុងការពារដោយផ្ទាល់នូវការដឹកជញ្ជូនទំនិញក្នុងសមុទ្រក្រហម ដោយប្រឈមមុខនឹងការវាយប្រហារមីស៊ីល និងយានដ្រូនពីក្រុមឧទ្ទាម ហ៊ូទី ក្នុងប្រទេសយេម៉ែន។ អាមេរិកកាលពីខែមុន ថែមទាំងបានដាក់ពង្រាយប្រព័ន្ធមីស៊ីល ថាអាដ ( THAAD) ទៅកាន់អ៊ីស្រាអែល ឬហៅថាប្រព័ន្ធការពារដែនអាកាសរយៈកម្ពស់ខ្ពស់មានសមត្ថភាពខ្លាំង និងកងទ័ពអាមេរិកប្រហែល ១០០នាក់ដើម្បីប្រតិបត្តិការប្រព័ន្ធនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        131
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        124
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        123

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm