ក្រសួងពាណិជ្ជកម្មបើកសិក្ខាសាលាផ្សព្វផ្សាយអត្ថប្រយោជន៍កិច្ចព្រមព្រៀងភាពជាដៃគូរវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម

2024/11/20 08:55:29 pm        231

ក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកានេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និង​អេមីរ៉ាត​អារ៉ាប់រួម (Cambodia-UAE CEPA) ក្រោយបញ្ចប់កិច្ចចរចារទ្វេរភាគីរយៈពេល ៦ខែកន្លងទៅ និង​ចូលជាធរមានជាផ្លូវការនាខែមករា ឆ្នាំ២០២៤នេះ។

លើកឡើងក្នុងពិធីបើកសិក្ខាសាលានេះ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម​ បានមានប្រសាសន៍ថា គោលបំណងសំខាន់ នៃការ​បង្កើត​កិច្ច​ព្រមព្រៀង​ភាព​ជាដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមនេះ គឺដើម្បីជំរុញ​ការធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ចពាណិជ្ជកម្ម ជាពិសេសការបើកទីផ្សារកម្ពុជា ដែលក្នុងនោះ​ក៏​មាន​ការ​ជំរុញ​សម្រួល​ពាណិជ្ជ​កម្ម រវាងប្រទេសទាំងពីរ ហើយក៏មានពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្កើន​ក្រប​ខណ្ឌ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ចផងដែរ។

លោកជំទាវ បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គឺ​ជា​សមិទ្ធផល​មួយ​ក្នុង​ការ​ចូលរួ​ម​ជំរុញ​ការ​អនុវត្ត​យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលដឹកនាំ​ដោយ​សម្តេច​នាយករដ្ឋ​មន្រ្តី ហ៊ុន ម៉ាណែត។ លោកជំទាវបានបន្តថា តាមរយៈកិច្ចព្រមព្រៀងនេះ កម្ពុជាអាចនាំទំនិញ​ទៅ​ទីផ្សារ​អេមីរ៉ាត​អារ៉ាប់រួម​ជាមួយ​អត្រាព​ន្ធ​សូន្យ​លើ​មុខ​ទំនិញ​សំខាន់​ៗ​ដូចជា​៖ កាបូបធ្វើដំណើរ, ស្បែកជើង, សម្លៀកបំពាក់, កង់, ផ្លែឈើ និងប្រភេទ​ទំនិញ​កសិកម្ម​កែច្នៃ​។ល។ កិច្ចព្រមព្រៀងនេះដែរ ក៏នឹងអនុញ្ញាត​ឱ្យ​កម្ពុជា​អាច​ផ្គត់ផ្គង់​សេវា​ពាណិជ្ជកម្ម​សំខាន់​ៗ​ដូ​ច​ជា៖​ សេវាកម្មអាជីពនិងធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និងសេវាកម្មបរិស្ថាន ជាដើម។

លោក​បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឲ្យដឹងថា សភា​ពាណិជ្ជកម្ម​កម្ពុជា ត្រៀមខ្លួនជាស្រេច ដើម្បីជួយដល់ធុរជនទាំងអស់គ្រប់ជំហាន ទាំងការតភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ធុរជន​អេមីរ៉ាតអារ៉ាប់រួម ក៏ដូចជាសម្របសម្រួល​ជំនួប​ពាណិជ្ជកម្ម​ទៅ​តាម​តម្រូវ​ការ​ធុរជន​ទាំង​ពីរ​ប្រទេស។ លោកក៏បានលើកទឹកចិត្តធុរជនកម្ពុជា ពង្រឹងឧត្តមភាពធុរកិច្ចខ្លួន លើកកម្ពស់​ស្តង់​ដារ បង្កើនប្រសិទ្ធភាព និងបង្កើនគុណភាពផលិតផល ដើម្បីអាចប្រកួ​តប្រជែង​ជាមួយ​ប្រទេស​ដទៃ​ទៀតបាន។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមអ្នកវិនិយោគកម្ពុជា បានបង្ហាញជំនឿជឿជាក់ថា កិច្ចព្រម​ព្រៀង​ភាព​ជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជានិងអេមីរ៉ាតអារ៉ាប់រួម ពិតជានឹងដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និងពង្រឹងចំណងមិត្តភាព រវា​ង​ប្រទេស​ទាំង​ពីរ​ឱ្យកាន់តែរឹងមាំថែមទៀត។

យោងតាមក្រសួងពាណិជ្ជកម្ម គិតក្នុងរយៈ ១០ខែ ឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្ម រវាងកម្ពុជា និ​ងអេមីរ៉ាតអារ៉ាប់រួមសម្រេចបានក្នុងទំហំទឹកប្រាក់សរុបចំនួនប្រមាណ ៧៥លានដុល្លារអាម៉េរិក កើន​ឡើង៧% ប្រៀបធៀបរយៈពេលដូចគ្នាទៅនឹង ឆ្នាំ២០២៣។ ក្នុងនោះ ទំនិញនាំចេញសំខាន់ៗគឺ សម្លៀកបំពាក់ ស្បែកជើង កាបូប យានយន្តនិងគ្រឿងបង្គុំ ផលិតផលកៅស៊ូ រីឯទំនិញនាំចូលសំខាន់ៗពីអេមីរ៉ាតអារ៉ាប់រួមរួមមាន៖ ប្រេងនិងកៅស៊ូប៊ីទីម ថ្នាំជក់ ផលិតផលប្លាស្ទិក ម៉ាស៊ីននិងឧបករណ៍អគ្គិសនី ចំណីកែច្នៃសម្រាប់សត្វ និងគ្រឿងសង្ហារឹម -ល-៕

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        67
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        172
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm