WHO អនុម័តវ៉ាក់សាំងជំងឺអុតស្វា (Mpox) ទីពីរ សម្រាប់ប្រើពេលអាសន្ន

2024/11/20 09:35:28 pm        430

អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារ (១៩ វិច្ឆិកា) បានអនុម័តវ៉ាក់សាំងជំងឺអុតស្វា ឬហៅថា អឹមផក (Mpox) ពីក្រុមហ៊ុនឱសថជប៉ុន ខេអ៊ឹម បាយអូឡូជីកស៍ (KM Biologics) សម្រាប់ការប្រើប្រាស់ក្នុងស្ថានភាពបន្ទាន់ ហើយនេះជាថ្នាំបង្កាទីពីរដែលទទួលបានការយល់ព្រមពីស្ថាប័នសុខភាពពិភពលោកនេះ។

WHO បាននិយាយថា ខ្លួនបានផ្តល់ការអនុញ្ញាតឱ្យចុះបញ្ជីការប្រើប្រាស់បន្ទាន់ (EUL) ដល់វ៉ាក់សាំង LC16m8 ដើម្បី "សម្រួលដល់ការទទួលបានវ៉ាក់សាំងដែលកើនឡើង និងទាន់ពេលវេលា នៅក្នុងសហគមន៍ដែលជួបការរីករាលដាលនៃមេរោគអុតស្វា"។

ការចុះបញ្ជីការប្រើប្រាស់បន្ទាន់របស់ WHO បានត្រួសត្រាយផ្លូវសម្រាប់ប្រទេសនានាជុំវិញពិភពលោក ក្នុងការអនុម័ត និងនាំចូលវ៉ាក់សាំងនេះយ៉ាងឆាប់រហ័ស ដើម្បីចែកចាយ។ កួរបញ្ជាក់ថា ក្នុងខែកញ្ញា WHO បានអនុម័តជាមុនរួចហើយនូវវ៉ាក់សាំងមួយទៀតប្រឆាំងនឹងវីរុសអុតស្វា ឈ្មោះថា MVA-BN របស់ក្រុមហ៊ុន បាវ៉ារៀន-ន័រឌីក (Bavarian-Nordic) ក្នុងបំណងជួយបង្កើនការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលមេរោគអុតស្វា។

ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិមួយនេះ កាលពីខែសីហា បានប្រកាសភាពអាសន្នអន្តរជាតិថ្មីលើជំងឺអុតស្វា ស្របពេលមានក្ដីបារម្ភកាន់តែខ្លាំងឡើងចំពោះការកើនឡើងនៃមេរោគប្រភេទថ្មី ក្លេដ ១ប៊ី (Clade 1b) នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលរីករាលដាលដល់ប្រទេសជិតខាង។ WHO និយាយថា វីរុសថ្មីនោះ និងវីរុសអុតស្វាប្រភេទផ្សេងទៀតត្រូវបានរាយការណ៍នៅទូទាំង ៨០ប្រទេស ដែលក្នុងនោះមាន ១៩ប្រទេស នៅក្នុងទ្វីបអាហ្រ្វិក រហូតមកដល់ពេលនេះ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm