សហរដ្ឋអាមេរិកផ្ដល់សញ្ញាព្រមានដល់ទីក្រុងប៉េកាំង ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង

2024/11/20 10:48:16 pm        51


រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានចេញសញ្ញាព្រមានដល់ប្រទេសចិន ជុំវិញបញ្ហាសមុទ្រចិនខាងត្បូង កាលពីថ្ងៃអង្គារ (ទី១៩ ខែវិច្ឆិកា) ដោយសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងការពារប្រទេសហ្វីលីពីន ប្រសិនបើកងកម្លាំងហ្វីលីពីនប្រឈមនឹងការវាយប្រហារដោយប្រដាប់អាវុធ។

លោក Austin កំពុងទៅទស្សនាខេត្ត Palawan របស់ហ្វីលីពីន ដែលមានទីតាំងនៅជាប់នឹងតំបន់ដែនសមុទ្រមានជម្លោះ។ ហើយលោកត្រូវបានសួរអំពីការបន្តជំនួយយោធារបស់សហរដ្ឋអាមេរិកដល់ហ្វីលីពីន ក្រោមការគ្រប់គ្រងនាពេលខាងមុខរបស់ប្រធានាធិបតី លោក Donald Trump ក្នុងនោះរួមទាំងទឹកប្រាក់ចំនួន ៥០០លានដុល្លារ នៅក្នុងមូលនិធិយោធាថ្មីផងដែរ។ លោក Austin បានបង្ហាញពីការជឿជាក់ថា សម្ព័ន្ធភាពអាមេរិក និងហ្វីលីពីន នឹងឆ្លងកាត់ដំណាក់កាលអន្តរកាលនយោបាយនេះបាន។ 

ដោយនិយាយសំដៅដល់ប្រទេសចិន តាមរយៈឈ្មោះផ្លូវការ គឺសាធារណរដ្ឋប្រជាមានិតចិន (PRC) លោក Austin បានប្រាប់ថា៖ «យើងឈរជាមួយហ្វីលីពីន ហើយយើងថ្កោលទោសចំពោះសកម្មភាពដ៏គ្រោះថ្នាក់របស់ PRC ប្រឆាំងនឹងប្រតិបត្តិការហ្វីលីពីន ស្របច្បាប់នៅសមុទ្រចិនខាងត្បូង»។ ប្រមុខការពារជាតិអាមេរិករូបនេះបានបន្ថែមថា លោកបារម្ភអំពីការកើនឡើងនូវយុទ្ធសាស្ត្រប្រឈមមុខដាក់គ្នារបស់ចិន នៅក្នុងតំបន់នេះ។

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក Joe Biden បានប្រឹងប្រែងធ្វើការ ដើម្បីពង្រឹងសម្ព័ន្ធមិត្តយោធា នៅទូទាំងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងប្រទេសចិន ជាពិសេសជុំវិញបញ្ហាកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូងដែលមានជម្លោះ។ ចំណែកប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានស្វែងរកការពង្រឹងសមត្ថភាពការពាររបស់ប្រទេសលោក។ លោក Marcos បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់លោក ចំពោះទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ទោះស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតីរូបណាក៏ដោយ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm