ប្រជាពលរដ្ឋនៅក្នុងស្រុកសេសាន បានទទួលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង

2021/10/21 11:13:11 pm        568

ស្ទឹងត្រែង ៖ ទឹកជំនន់បានជន់លិច ផ្លូវ ស្ពាន លូរួមទាំងផលដំណាំ និងលំនៅឋានប្រជាពលរដ្ឋជាង ១០០គ្រួសារ នៅក្នុងស្រុកសេសានខេត្តស្ទឹងត្រែង។

ក្នុងរយះពេលប៉ុន្មានថ្ងៃចុងក្រោយនេះ នៅក្នុងភូមិសាស្រ្តនៃខេត្តស្ទឹងត្រែង មានភ្លៀងធ្លាក់ទាំងថ្ងៃ ទាំងយប់បានបង្កឲ្យទឹក​នៅ​តាម​ដង​ទន្លេបានហក់ឡើងយ៉ាងខ្លាំង ​រហូតមានការជន់លិចលំនៅឋាន ផ្លូវថ្នល់ ស្ពាន និងស្រែចម្ការរបស់ប្រជាពលរដ្ឋរាប់រយហិកតា ហើយរដ្ឋបាលខេត្តបានចេញ​សេចក្ដី​ណែនាំឲ្យតាមបណ្ដាលស្រុកទាំងអស់ក្នុងខេត្តស្ទឹងត្រែង​ ត្រៀម​ទីទួល​សុវត្ថិភាព​និងឧបករណ៍ ​សម្រាប​ជួយ​ដល់ពលរដ្ឋ តាំងពីខេកក្កដា២០២១មកម្លេះ។

យោងតាមការបញ្ជាក់ពីលោក ម៉ែនគង់ នាយករងរដ្ឋបាល​សាលាខេត្តស្ទឹង​ត្រែង ​និង​ជា​គណៈកម្មការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ បាន​ឲ្យ​ដឹងថា ដោយស្ថានភាព​អាកាស​ធាតុ​មានភ្លៀងធ្លាក់ច្រើន ​បង្កឲ្យទឹកនៅតាមដងទន្លេមានការហក់ឡើងយ៉ាងខ្លាំង ​និងជន់​លិច​លិច​ក្នុង​តំបន់​ទំនាបមួយចំនួននៅក្នុងភូមិសាស្ត្រស្រុកសេសាន។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានឲ្យដឹងថា ជំនន់ទឹកភ្លៀង បានជន់លិចក្នុង​ស្រុកសេសាន មានឃុំចំនួន៥ និង​ភូមិចំនួន៩ ដែល​ទទួលរងផលប៉ះពាល់ពីការជន់លិច ។

លោកបន្ដថា ក្នុងឃុំទាំង៥នេ មានឃុំចំនួន២ដែលទទួលរងផលប៉ះពាល់ច្រើនភូមិ ​ទីមួយ ឃុំតាឡាត មាន៤ភូមិ ទីពីរ ឃុំភ្លុក មាន​២ភូមិ ។​ ហើយផលប៉ះពាល់នៃគ្រោះមហន្ដរាយនេះ បានវាយប្រហារ​ទៅលើផ្លូវក្រាលគ្រោះក្រហមប្រវែង៤២៥៥ម៉ែត្រ ស្ពាន ចំនួន​១០កន្លែង លូ ចំនួន៩ ផ្ទះ ជន់​លិចចំនួន៣១ខ្នង សាលារៀន​មួយកន្លែង​ រងផលប៉ះពាល់ប្រជាពលរដ្ឋ១១៦គ្រួសារ​ ស្រែស្រូវ ចំនួ១៣០ហិកតា ចម្ការ ចំនួន៤៤ហិកតា ​និងដំណាំរួមផ្សំ ចំនួន១៤ហិកតា។

លោក ប៉ាង ប៉េង ប្រធានមន្ទីរធនធានទឹក បានឲ្យដឹងថា ទឹកជំនន់នេះ​ដោយសារតែនៅប៉ែកខាងលើ ដូចជា ​នៅប្រទេសឡាវ វៀតណាម ចិន ថៃជាដើមមាន​ទទួល​ឥទ្ធិពល​ផ្ទៃរងទឹកភ្លៀងច្រើន ហើយ​បាន​ជះឥទ្ធិពលមកលើប្រទេសកម្ពុជានៅតាមតំបន់​វាល​ទំនាប​មួយ​ចំនួន ជាពិសេសខេត្ត​ ស្ទឹងត្រែងក្នុងរយះពេលចុងក្រោយនេះមានភ្លៀងធ្លាក់ទាំងថ្ងៃទាំងយប់ ​បង្កឲ្យមានការហក់​ឡើង​នៅ​កម្ពស់​ទឹក​តាម​ដង​ទន្លេ​ និងមានការជន់លិចផលដំណាំ ផ្លូវថ្នល់ ស្ពាន លូនិងលំនៅឋាន​​របស់​ប្រជាពលរដ្ឋជាច្រើនគ្រួសារ។

លោក បញ្ជាក់ថា ​ស្ថានភាពទឹកនៅដងទន្លេមានការហក់ឡើងខ្លាំងនៅថ្ងៃទី២០ខែតុលាម្សិលមិញ តែនៅ​ព្រឹកថ្ងៃទី២១ ខែតុលា ២០២១នេះ ​ទឹក​មានស្ថានភាព​ថមថយ​វិញហើយ សម្រាប់​កម្ពស់​ទឹកនៅដងទន្លេមេគង្គនៅព្រឹកថ្ងៃទី២១ ​មានកម្ពស់៨ម៉ែត្រ២០​ ដោយឡែកនៅព្រឹកថ្ងៃ២១នេះ ទឹកបាន​ស្រកនៅត្រឹមកម្ពស់៨ម៉ែត្រ១០ ទន្លេ សេសាន នៅព្រឹកថ្ងៃទី២០ ​ទឹកមានកម្ពស់ ៩ម៉ែត្រ៩០ នៅព្រឹកថ្ងៃទី២១នេះ​ ទឹកស្រកនៅត្រឹមកម្ពស់៩ម៉ែត្រ៥០ ​គឺស្រក ០ម៉ែត្រ៤០ ទន្លេសេកុង នៅព្រឹកថ្ងៃទី២០ទឹកមានកម្ពស់ ១១ម៉ែត្រ​១២។ ដោយឡែកនៅព្រឹកថ្ងៃទី២១នេះ ​ទឹកបាន​ស្រកបន្តិចនៅត្រឹមកម្ពស់១០ម៉ែត្រ៩៨ គឺស្រក០ម៉ែត្រ១៤។

សូមបញ្ជាក់ថា ​ទឹកទន្លេមេគង្គ កម្រឹត ប្រកាសឲ្យប្រុងប្រយ័ត្ន​ មានកម្ពស់ ១០ម៉ែត្រ៧០ ទន្លេសេសាន ​១០ម៉ែត្រ៥០ ទន្លេ សេកុង ១១ម៉ែត្រ៥០៕

អត្ថបទ ៖ មាស ផល្លារ

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm