ការពពោះជំនួសបានកម្រើកជាថ្មីនៅកម្ពុជា ខណៈជំនាញកំពុងតាមប្រមាញ់មេខ្លោង

2024/11/20 04:36:22 pm        213

ករណីបទល្មើសជួញដូរមនុស្ស ក្រោមរូបភាពពពោះជំនួស បានកម្រើក​ឡើងជាថ្មីនៅ​ក្នុង​ប្រទេស​កម្ពុជា ដោយករណីនេះ បានបង្កឡើងដោយជនបរទេស ខណៈសមត្ថកិច្ច​ជំនាញ​កំពុង​ធ្វើ​ការ​តាម​ប្រមាញ់​តាម​ចាប់​ខ្លួនមេខ្លោង និងអ្នកពាក់ព័ន្ធ ។

ក្នុងកិច្ចប្រជុំកម្រិតបច្ចេកទេសពិនិត្យ ពិភាក្សា របាយការណ៍​លទ្ធផល​ការងារ​ប្រយុទ្ធ​ប្រឆាំ​ង​អំពើ​ជួញ​ដូរ​មនុស្ស ១០ខែ ឆ្នាំ២០២៤ ជាមួយស្ថាប័នថ្នាក់ក្រោមជាតិ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និជាអនុ​ប្រធានអ​ចិន្ត្រៃយ៍​គណៈ​ក​ម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) មានប្រសាសន៍ថា នាពេល​បច្ចុប្បន្ន​អំពើ ឬវិធីសាស្ត្រនៃការជួញដូរមនុស្ស របស់ជនល្មើសមានការប្រែប្រួល ដែលធ្វើឲ្យ​មាន​ភាព​ស្មុគស្មាញ ព្រោះករណីខ្លះ ជនល្មើស និងជនរងគ្រោះមានភាពច្រឡំគ្នា ។

លោកជំទាវ បន្តថា សម្រាប់បទល្មើសជួញដូរមនុស្សនោះ គឺភាគច្រើន​កើត​ឡើង​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ ហើយសម្រាប់ឆ្នាំនេះ ក៏បានឃើញនូវករណីថ្មីមួយទៀត ដែលកម្ពុជាបាន​បាត់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ គឺការពពោះជំនួស ដែលករណីនេះបង្កឡើងដោយជនបរទេស គឺពួកគេបាន​ចាក់​មេ​ជីវិត​ពី​ក្រៅ​ប្រទេស ហើយមកសម្ងំរស់នៅក្នុងប្រទេសកម្ពុជា ហើយគោលដៅបន្តពួកគេ នឹង​លក់​ទារកទៅឲ្យបរទេសផ្សេងៗទៀត។

លោកជំទាវ ជូ ប៊ុនអេង បានបន្ថែមថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ នៅតែមាន​ការ​សូម​ជួយ​អន្ត​រាគមន៍​ពីជនមួយចំនួន ប៉ុន្តែប្រមាណជា ៨០ភាគរយ មិនមែនជាករណី​អំពើ​ជួញ​ដូរ​មនុស្ស​នោះ​ទេ​ ព្រោះករណីខ្លះ ពួកគេជាជនបរទេស ហើយបានចូល និងរស់នៅដោយ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយខ្លាចមានទោសទណ្ឌ ទើបបង្កើតរឿង ឲ្យខ្លួនឯងក្លាយជាជនរងគ្រោះ ។ជា​មួយនេះ លោកជំទាវរដ្ឋលេខាធិការ ក៏បានជំរុញអាជ្ញាធរពាក់ព័ន្ធ ត្រូវបន្តខិតខំដោះស្រាយ និ​ង​ទប់​ស្កាត់​នូវករណីបទល្មើស អំពើជួញដូរមនុស្សបន្ថែមទៀត តាមរយៈអនុវត្តវិធានការ ឬផែន​ការ​ដែល​មាន​ស្រាប់ ឬស្វែងរកនូវវិធីសាស្ត្រថ្មីៗបន្ថែម ក្នុងការទប់ស្កាត់នូវបទល្មើសនេះ ជាមួយនឹង​ការ​បន្ត​កិច្ចសហប្រតិបត្តិការគ្រប់ដៃជាតិ និងអន្តរជាតិ រួមជាទាំងប្រទេសជិតជាដើម ៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យការអន្តរាគមន៍ទឹកជួយ​កសិករធ្វើស្រូវប្រាំង​ក្នុងខេត្តក្រចេះ
2025/01/22 10:28:00 am        1
ADBកំពុងជួសជុលកំណាត់ផ្លូវដែលបានជីកដាក់ប្រព័ន្ធលូចម្រោះទឹកកខ្វក់ក្នុងក្រុងកំពង់ឆ្នាំងឡើងវិញ ដើម្បីសំរួលការធ្វើដំណើរជូនប្រជាពលរដ្ឋ
2025/01/22 10:21:31 am        1
ការចូលរួមប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ លើកកម្ពស់សុខភាព កិត្តិយស និងគុណភាពបរិស្ថានរបស់កម្ពុជា និងភពផែនដី
2025/01/22 10:16:46 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកTrump និយាយថា នឹងបើកចំហឱ្យមហាសេដ្ឋី Elon Muskទិញបណ្ដាញសង្គមTikTok

2025/01/22 10:28:02 am
​ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ចុះពិនិត្យការអន្តរាគមន៍ទឹកជួយ​កសិករធ្វើស្រូវប្រាំង​ក្នុងខេត្តក្រចេះ
2025/01/22 10:28:00 am
​រថយន្តជំនួយជាង ២.៤០០គ្រឿងចូលទៅហ្កាហ្សា ក្រោមបទឈប់បាញ់ ខណៈពុំមានការលួចធំដុំទេ
2025/01/22 10:23:46 am
​ADBកំពុងជួសជុលកំណាត់ផ្លូវដែលបានជីកដាក់ប្រព័ន្ធលូចម្រោះទឹកកខ្វក់ក្នុងក្រុងកំពង់ឆ្នាំងឡើងវិញ ដើម្បីសំរួលការធ្វើដំណើរជូនប្រជាពលរដ្ឋ
2025/01/22 10:21:31 am
​ក្ដីរីករាយនឹងបទឈប់បាញ់របស់ពលរដ្ឋហ្កាហ្សា បានរលាយបាត់ ក្រោមទិដ្ឋភាពនៃការបំផ្លិចបំផ្លាញដ៏ធំ
2025/01/22 10:19:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/01/21 09:11:23 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/01/20 07:22:03 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/01/15 01:07:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/01/21 01:53:53 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/01/11 05:54:31 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am