ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយនៅក្នុងរបាយការណ៍មួយថា យ៉ាងហោចណាស់បុគ្គលិកសុខាភិបាលចំនួន ២១២នាក់ ត្រូវបានសម្លាប់ នៅក្នុងប្រទេសលីបង់ ចាប់តាំងពីភាពតានតឹង បានកើនឡើងនៅមជ្ឈិមបូព៌ា ក្នុងខែតុលា ឆ្នាំ ២០២៣។
របាយការណ៍នោះ បានឲ្យដឹងថា៖«ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ អង្គការសុខភាពពិភពលោក បាននិយាយថា មានការវាយប្រហារចំនួន ១៣៦លើក លើកន្លែងផ្តល់សេវាសុខភាព ដែលបណ្តាលឲ្យមានអ្នកស្លាប់ចំនួន ២១២នាក់ ក្នុងចំណោមបុគ្គលិកសុខាភិបាល ដែលមានមនុស្ស ៧០នាក់ បានស្លាប់កាលពីសប្តាហ៍មុន។ ការវាយប្រហារទាំងនេះ បានបង្ខំឲ្យមន្ទីរពេទ្យចំនួន ២១ ក្នុងចំណោម ១៧៨ ឬ ១៣% នៃ មន្ទីរពេទ្យទាំងអស់ ក្នុងប្រទេសលីបង់ ដើម្បីបញ្ឈប់ប្រតិបត្តិការ ឬកាត់បន្ថយសេវាកម្ម ដោយកំណត់យ៉ាងតឹងតែងនូវការទទួលបានការថែទាំសុខភាព»។
ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ា នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុម សកម្មប្រយុទ្ធហាម៉ាស បានធ្វើការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សាដោយបានសម្លាប់អ្នកស្រុកនៃតំបន់ព្រំដែនអ៊ីស្រាអែលនិងចាប់ចំណាប់ថ្នូរជាច្រើននាក់។ ជាការឆ្លើយតប អ៊ីស្រាអែល បានប្រកាសបិទផ្លូវទាំងស្រុងនៃតំបន់ហ្កាហ្សា ដោយបើកការវាយប្រហារតាមអាកាសលើតំបន់ហ្កាហ្សា ក៏ដូចជាផ្នែកខ្លះនៃប្រទេសលីបង់ និងស៊ីរី មុនពេលចាប់ផ្តើមប្រតិបត្តិការជើងគោក នៅក្នុងដែនដីប៉ាឡេស្ទីន។