អង្គភាពការពារដែនអាកាសអ៊ុយក្រែន រុញច្រានការវាយប្រហារតាមច្រកអាកាសរបស់រុស្ស៊ីលើទីក្រុងគីវ

2024/11/21 12:11:54 am        88

រដ្ឋបាលយោធាទីក្រុងគីវ និយាយថា អង្គភាពការពារដែនអាកាសអ៊ុយក្រែន បានព្យាយាមរុញច្រានការវាយប្រហារតាមច្រកអាកាសរបស់រុស្ស៊ីលើទីក្រុងគីវ នៅព្រឹកថ្ងៃពុធនេះ ។

ក្រុមសាក្សីទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានឮសំឡេងផ្ទុះគ្រាប់ជាច្រើន ដូចជាសំឡេងពេលចុះប្រតិបត្តិការសឹករបស់អង្គភាពការពារដែនអាកាស ។ គ្មានគ្រោះថ្នាក់ និងការខូចខាត ត្រូវបានរាយការណ៍នោះទេ ។

នៅថ្ងៃពុធនេះដែរ សហរដ្ឋអាមេរិក បានបិទស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុងគីវ ដោយសារមានព័ត៌មានច្បាស់ការណ៍ពីការវាយប្រហារតាមច្រកអកាសដុំកំភួន ហើយនិងបាននិយាយប្រាប់ពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសអ៊ុយក្រែន ត្រូវតែត្រៀមខ្លួនស្វែងរកទីជម្រកភ្លាមៗ ។

ការព្រមានខុសប្រក្រតីនេះ បានកើតមានឡើង រយៈពេល ១ថ្ងៃ ក្រោយអ៊ុយក្រែន ប្រើប្រាស់មីស៊ីល ATACMS របស់អាមេរិក ដើម្បីវាយប្រហារលើគោលដៅក្នុងដែនដីរុស្ស៊ី យកប្រៀបពីការអនុញ្ញាតផ្តល់ជូនថ្មីពីរដ្ឋបាលជិតផុតអាណត្តិរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នៅថ្ងៃទី ១ពាន់នៃសង្រ្គាមរបស់រុស្ស៊ី ។

គួរឲ្យដឹងថា រុស្ស៊ី បានព្រមានលោកខាងលិចជាច្រើនខែមកហើយថា ប្រសិនបើទីក្រុងវ៉ាស៊ីងតោន អនុញ្ញាតឲ្យអ៊ុយក្រែន បាញ់មីស៊ីលរបស់អាមេរិក អង់គ្លេស និងបារាំង ចូលជ្រៅទៅក្នុងទឹកដីប្រទេសរុស្ស៊ី នោះទីក្រុងម៉ូស្គូ នឹងចាត់ទុកសមាជិកសម្ព័ន្ធយោធាណាតូទាំងនោះថា បានពាក់ព័ន្ធដោយផ្ទាល់នៅក្នុងសង្គ្រាមនៅអ៊ុយក្រែន ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        232
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        274
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        253

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm