ប្រធានាធិបតីទួរគីលោក រ៉េសិប តាយីប អឺដូហ្កាន់ (Recep Tayyip Erdogan) បាននិយាយថា ប្រទេសទួរគី គឺត្រៀមខ្លួនសម្រាប់ការដំណោះស្រាយដោយសន្តិវិធីនៅអ៊ុយក្រែន និងដើម្បីបន្តការសម្របសម្រួលលើផ្លូវនេះ។
ទូរទស្សន៍ TRT Haber បានដកស្រង់សម្តីលោក ដែលនិយាយបន្ទាប់ពីការចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G 20 ថា៖«យើងត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកតួនាទីសម្របសម្រួលណាមួយរវាងភាគី [ជម្លោះ]។ យើងចង់បានតួនាទីនេះ និងមានសមត្ថភាពធ្វើកិច្ចការនេះ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិក នឹងចាត់វិធានយ៉ាងហ្មត់ចត់និងស្ថាបនាបន្ថែមទៀត ឆ្ពោះទៅរកសន្តិភាព។
លោកបានបញ្ជាក់ថា៖«អ៊ុយក្រែន គឺជាអ្នកជិតខាងរបស់យើង។ រុស្ស៊ីក៏ជាអ្នកជិតខាងរបស់យើងដែរ ហើយយើងចង់រក្សាទំនាក់ទំនងជាមួយប្រទេសទាំងពីរ។ ខ្ញុំសង្ឃឹមថា យើងអាចសម្រេចបានបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ី ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ដូច្នេះយើងនឹងអាចសម្រេចបានសន្តិភាពទាំងមូល ដែលភពផែនដីកំពុងរង់ចាំ»។

