កម្រិតទឹកនៅតំបន់អភិរក្សបឹងព្រែកល្ពៅទាប កំពុងបង្កក្ដីបារម្ភនៃការប៉ះពាល់ដល់ចំណីសត្វក្រៀល

2021/10/21 11:25:42 pm        498

តាកែវ ៖ មន្ត្រីបរិស្ថាន ខេត្តតាកែវ បានសំដែងនូវការព្រួយបារម្ភចំពោះស្ថានភាពទឹក ដែលមានកម្រិតទាបនៅឆ្នាំនេះ ដែលនាំឱ្យមានការប៉ះពាល់ដល់ការរស់នៅរបស់សត្វ នៅតំបន់អភិរក្សបឹងព្រែកល្ពៅ ដែលមានសត្វជាច្រើនប្រភេទ ជាពិសេស សត្វគ្រៀល។

លោក ឆយ មុនលី ប្រធានមន្ទីរបរិស្ថាន ខេត្តតាកែវ បានប្រាប់BTVថា រហូតមកដល់ពេលនេះ តំបន់ការពារអភិរក្សបឹងព្រែកល្ពៅ មិនទាន់ទទួលបានទឹកគ្រប់គ្រាន់នៅឡើយទេ បើប្រៀបធៀបទៅនឹងឆ្នាំមុន ម្យ៉ាងទៀត ទឹកដែលហូរចូលមកតំបន់នេះ ក៏ឆាប់ស្រកទៅវិញផងដែរ ដែលនាំមានការប៉ះពាល់ដល់ ការរស់នៅរបស់សត្វ ជាពិសេសការរកចំណីរបស់សត្វក្រៀល ដែលជាសត្វកម្រ ហើយស្ថានភាពនេះ អាចធ្វើឱ្យវាធ្វើការបន្លាស់ទីទៅតំបន់ផ្សេង។

លោក បានឱ្យដឹងទៀតថា បច្ចុប្បន្ន មន្រ្តីបរិស្ថាន បានកំពុងតែសហការជាមួយសហគមន៍ និងអង្គ ការដៃគូនានា ធ្វើសកម្មភាពជាច្រើននៅតំបន់ការពារអភរិក្សបឹងព្រែកល្ពៅ ដើម្បីសម្រួល​ដល់​ការរស់នៅរបស់សត្វ ពិសេសគឺការដាំដើមរាំងនៅព្រៃលិចទឹក បានជាង១ម៉ឺនដើម និង​បានជីកស្រះទំហំមួយហិកតា សម្រាប់ទុកឱ្យសត្វផឹក។

អង្គការជីវិតសត្វស្លាប (Bird Life) បានបញ្ជាក់ដែរថា អាងគ្រប់គ្រងទឹកនៅតំបន់ ការពារទេស ភាពបឹងព្រែកល្ពៅ ដែលស្ថិតនៅក្នុងស្រុកបូរីជលសារ ​និងស្រុកកោះអណ្តែត ខេត្តតាកែវ ពុំទាន់​បានទទួល របបទឹកគ្រប់គ្រាន់នៅឡើយ បើប្រៀបធៀបនឹងឆ្នាំកន្លងមក។

កម្ពស់ទឹក បានធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ទឹកពន្យារពេលក្នុងការជន់លិច និងស្រក​ទៅវិញ​ឆាប់រហ័ស ដែលបាននឹងកំពុងធ្វើឱ្យមានផលប៉ះពាល់ ចំពោះតំបន់ដីសើមមួយនេះ។

អង្គការ Bird Life បានបញ្ជាក់ទៀតថា ​កាលណាទឹកតិច ​ការរក្សារទឹកទុកសម្រាប់សត្វក្រៀល និង សត្វស្លាបផ្សេងទៀត រកចំណី​ នៅរដូវប្រាំង​ នឹងជួបហានិភ័យ ​ដោយសារតំបន់ទាំងមូល នឹងឆាប់​ស្ងួតហួតហែង ដែលធ្វើឱ្យសត្វក្រៀលឆាប់ផ្លាស់ទីចេញ​ពីតំបន់​ទេសភាព​បឹងព្រែក​ល្ពៅនេះ៕

អត្ថបទ៖ គុជ វិភាគ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm