មេបញ្ជាការនៃទីបញ្ជាការរបស់សហរដ្ឋអាមេរិកនៅឥណ្ឌូ-ប៉ាស៊ីហ្វិក លោកSamuel Paparo បាននិយាយថា ជំនួយយោធារបស់ទីក្រុងវ៉ាស៊ីនតោនដល់អ៊ុយក្រែន និងអ៊ីស្រាអែលកំពុង «ប្រើប្រាស់» អាវុធទំនើបៗយ៉ាងច្រើនរបស់សហរដ្ឋអាមេរិកផ្ទាល់ រួមទាំងប្រព័ន្ធការពារដែនអាកាស និងមីស៊ីល។
ថ្លែងនៅឯស្ថាប័ន Brookings មន្ត្រីរូបនេះ ត្រូវបានសួរអំពីរបៀបដែលជម្លោះនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ាប៉ះពាល់ដល់ការត្រៀមលក្ខណៈការពាររបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។
លោកបាននិយាយថា៖«រហូតមកដល់ឆ្នាំនេះ នៅពេលដែលអាវុធដែលប្រើការភាគច្រើន គឺកាំភ្លើងធំ និងអាវុធរយៈចម្ងាយខ្លី។ ប៉ុន្តែឥឡូវនេះ ជាមួយនឹងប្រព័ន្ធការពារដែនអាកាស Patriots ចំនួនដែលត្រូវបានជួល មីស៊ីលបាញ៉ពីដីទៅលើអាកាសមួយចំនួនដែលត្រូវបានប្រើ ដូច្នេះហើយប្រើប្រាស់អាវុធនៅក្នុងស្តុកអស់យ៉ាងច្រើន ហើយអាចនិយាយថា វាគឺជារឿងមួយមិនត្រឹមត្រូវ»។
លោក Paparo បានសង្កត់ធ្ងន់ថា លោកកំពុងនិយាយអំពី «ស្តុកអាវុធរបស់សហរដ្ឋអាមេរិក និងសមត្ថភាពកម្រិតខ្ពស់របស់សហរដ្ឋអាមេរិក»។

