នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchi បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្រ្តីកាតា គឺព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman Al Thani ក្នុងទីក្រុងតេអេរ៉ង់ ។ ព្រះអង្គម្ចាស់ Al Thani មានតួនាទីជារដ្ឋមន្រ្តីការបរទេសកាតាផងដែរ ។
នៅថ្ងៃពុធនោះដែរ លោក Araqchi បាននិយាយទៅកាន់រដ្ឋមន្រ្តីការបរទេសបារាំងលោក Jean-Noel Barrot ក្រោយប្រទេសមហាអំណាចអឺរ៉ុប ដាក់ចេញសេចក្តីសម្រេចប្រឆាំងអ៊ីរ៉ង់ នៅក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ(UN) ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបារាំង និយាយថា លោក Barrot បាននិយាយប្រាប់សមភាគីអ៊ីរ៉ង់របស់លោកថា វាចំាបាច់ដែលអ៊ីរ៉ង់ត្រូវអនុវត្តតាមកាតព្វកិច្ចនុយក្លេអ៊ែររបស់ខ្លួន ហើយនិងចូលរួមកិច្ចសហប្រតិបត្តិការពេញលេញជាមួយទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA)។
ក្រសួងការបរទេសបារាំង និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បារាំងជាមួយដៃគូអាល្លឺម៉ង់ និងអង់គ្លេស នឹងបន្តកិច្ចខិតខំរបស់ខ្លួនធ្វើយ៉ាងណាវិលត្រឡប់មករកកិច្ចចរចាវិញជាមួយអ៊ីរ៉ង់ ជាមួយនឹងការពិនិត្យមើលដំណោះស្រាយការទូត ។
ភាគី E3 គឺជាភាគីមានតែប្រទេសអឺរ៉ុបមួយប៉ុណ្ណោះ ចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥បរាជ័យ រវាងអ៊ីរ៉ង់ និងប្រទេសមហាអំណាចពិភពលោក ហើយកាលពីល្ងាចថ្ងៃអង្គារ ពួកគេបានដាក់ចេញសេចក្តីសម្រេចប្រឆាំងនឹងអ៊ីរ៉ង់ នៅ IAEA អំពាវនាវឲ្យមានរបាយការណ៍ទូលំទូលាយលើសកម្មភាពនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់ ៕


