អភិបាលស្រុក​បន្ទាយស្រី​បកស្រាយ​ពី​អត្ថន័យ​នៃ​រង្វង់​មូល «​បរិមណ្ឌល​បន្ទាយស្រី​»

2021/10/22 01:00:07 am        525

សៀមរាប៖ ​ប៉ុន្មាន​ថ្ងៃនេះ ​ពិតជា​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ​ពី​សំណាក​បងប្អូន​ដែល​ប្រើប្រាស់​បណ្ដាញ​សង្គម តាមរយៈ​ការ​ឃើញ​នូវ​រូបភាព​ប៉ុន្មាន​សន្លឹក ​នៃ​រង្វង់​មូល​ស្រុក​បន្ទាយស្រី ដែល​មាន​ការ​រចនា​ឡើង​យ៉ាង ស្រស់ត្រកាល និង​គួរឱ្យ​ចង់ទៅ​ទស្សនា​។

ទន្ទឹមនឹង​ទស្សនីយភាព​ល្អ​ប្លែក​នេះ ក៏​មាន​សាធារណជនមួយចំនួន​មាន​ចម្ងល់ ពាក់ព័ន្ធ​នឹង​ទម្រង់​នៃ​រូបរាង និង​ឈ្មោះ បរិមណ្ឌល​បន្ទាយស្រី​នេះ​ផងដែរ​។

​ជុំវិញ​ចម្ងល់​របស់​សាធារណ​ជននេះ អភិបាលស្រុក​បន្ទាយស្រី វ័យក្មេង លោក ឃឹម ហ្វី​ណង់ បាន​បក ស្រាយ​ថា​៖ ពាក្យ “​បរិមណ្ឌល​” គឺជា​ពាក្យ​ដែលមាន​ស្រាប់​រួចទៅហើយ​នៅក្នុង​វចនានុក្រម​សម្តេច សង្ឃ ជួន ណាត ហើយ​មានន័យថា ”​រង្វង់​មូល​” នោះឯង គ្រាន់តែ​យើង​មិនសូវ​បាន​យកពាក្យ​នេះ មក​ប្រើតែ​ប៉ុណ្ណោះ​។

ចំណែកឯ​រូបរាង​នៃ​សួន​វិញ ត្រូវបាន​យក​ទម្រង់​តាម «​យ័ន្ត​រូប​ផ្កាឈូក​» (Padma Mandala) មាន​ទាំង​អស់បី​ស្រទាប់ រចនា​ជា ៤​ត្របក​ខាងក្នុង រីក​ចេញ​ជា​៨​ត្របក​នៅ​កណ្តាល និង​រីក​ជា​១៦​ត្របក​ទៀត​នៅ​ផ្នែក​ខាងក្រៅ ដែលមាន​បង្កប់​នូវ​អត្ថន័យ​ជ្រាលជ្រៅ​ពី​អត្តសញ្ញាណ​ខ្មែរ និង​ព្រះពុទ្ធសាសនា​។

​លោក​អភិបាលស្រុក​បានឱ្យដឹង​ទៀតថា បើតាម​លោក​សាស្ត្រាចារ្យ អ៊ឹម សុខ​រិទ្ធី ដែលជា​បុរាណ​វិទូ និង​ជា ប្រធាន​នាយកដ្ឋាន​អភិរក្ស ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកឡើង​ថា​៖ ផ្កាឈូក​(​បទុម​) គឺជា​និមិត្តរូប​នៃ​ភាព​បរិសុទ្ធ និង​ភាព​ជ្រះថ្លា ដែល​រីក​ជា​ស្រទាប់ៗ​ផ្តើមចេញពី​ចំណុចកណ្តាល ប្រៀបបាន​ទៅនឹង​ដំណើរ​វិវត្តន៍​បន្តិច​ម្តងៗ​នៃ​ជីវិត​របស់​មនុស្ស​យ៉ាង​ដូច្នេះ​ដែរ​។ ចំណែកឯ ”​យ័ន្ត​” វិញ គឺជា​របាំង ឬ​គ្រឿង​ការពារ រារាំង​សត្រូវ និង​ភាព​អន្តរាយ​ផ្សេងៗ ដែល​គូស​ចេញ​ប្រទាក់​ឆ្វាក់​គ្នា ជា​រាង​ក្រ​ទ្បា​តំណាង​ឲ្យ​ឋា​ម​ពល​ចក្រវាល​នៅលើ​ផែនដី ដែល​មនុស្ស​ជឿថា​ជាទី​វិសិដ្ឋ​បំផុត​។ “​យ័ន្ត​ផ្កាឈូក​” តែងមាន​ឆ្លាក់​នៅលើ​ថ្ម​ទោល និង​នៅលើ​ចម្លាក់​លម្អ​តាម​ស៊ុមទ្វារ​ចូល​ប្រាសាទ មួយចំនួន ដែល​បាន​សាងសង់​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧​។ អ្វីដែល​ពិសេស​បំផុត​នោះ​គឺ ប្លង់​បាត​នៃ​ជាន់​កណ្តាល​របស់​ប្រាសាទបាយ័ន គឺជា​រាង​យ័ន្ត​ផ្កាឈូក​ក្នុង​ទម្រង់​បី​ស្រទាប់ ដូចដែល​បាន​យកមក​រៀបចំ​ជា​សួនច្បារ​ដ៏​ធំ​នេះ​តែម្តង​។​

​​ត្របក​ទាំង​៤​ខាងក្នុង​មាន​ទាក់ទង​នឹង​តុល្យភាព​នៃ​ខ្លួនប្រាណ​មនុស្ស​រវាង​ធាតុទឹក ដី ភ្លើង និង​ខ្យល់ ហើយក៏​តំណាងឱ្យរ​ដ្ត​ទាំង​៤​នៃ​ដំណើរ​ជីវិត​មនុស្ស​ដែរ​គឺ​៖ កើត ចាស់ ឈឺ និង​ស្លាប់​។ ក្នុង​ផ្លូវធម៌​វិញ លេខ​៤​នេះ​តំណាង​ឲ្យ​ព្រហ្ម​វិហារធម៌ មេត្តា ករុណា មុទិតា និង​ឧបេក្ខា​។ ចំពោះ​លេខ​៨ គឺជា​ធម្ម​ចក្រ (​កង់​) ដែលមាន​កាំ​ប្រាំបី តំណាងឱ្យ​អដ្ឋង្គិក​មគ្គ ឬ​អរិយ​មគ្គ​ទាំង​ប្រាំបី (Noble Eightfold Path) ដែលជា​វិថី​ឆ្ពោះទៅរក​ការ​រួចផុត​ទុក្ខ​។ រីឯ​លេខ​១៦ គឺ​សំដៅ​ដល់​ព្រះអរហន្ត ដែលជា​សាវ័ក​ឆ្នើម ទាំង​១៦​អង្គ​របស់​ព្រះពុទ្ធ​ជា​ម្ចាស់​។

​​នេះ​គឺជា​សម្មិទ្ធផល​ថ្មី​មួយទៀត​ក្នុង​ទឹកដី ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។ ផ្លែផ្កា​នៃ​ការដឹកនាំ និង​រៀបចំ​រចនាបទ​នៅក្នុង​តាមរយៈ​អភិបាលស្រុក​វ័យក្មេង​នេះ គឺ​នឹង​ធ្វើឱ្យ​ទីនេះ​ក្លាយជា​ទីតាំង ទស្សនាចរណ៍​ថ្មី​មួយទៀត​សម្រាប់​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរណ៍​ពី​គ្រប់ទិសទី​៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm