សារមន្ទីរទួលស្លែង សម្ពោធបើកពិព័រណ៍មិនអចិន្ត្រៃយ៍ ស្តីពី «កុមារភាពក្នុងអន្ធការ»

2024/11/21 05:49:31 am        175

ភ្នំពេញ ÷ ឯកឧត្តម ប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកពិព័រណ៍មិនអចិន្ត្រៃយ៍ ស្តីពី "កុមារភាពក្នុងអន្ធការ” នៅសារមន្ទីរទួលស្លែង នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

 ពិធីសម្ពោធបើកពិព័រណ៍មិនអចិន្ត្រៃយ៍ មានការអញ្ជើញចូលរួមពីឯកឧត្តម សាដាម អ៊ូម៉ា អាឡាម (Sadar Umar Alam) តំណាងការិយាល័យយូណេស្កូភ្នំពេញ និងលោកជំទាវ ហេលែន ចាវីស (Helen Jarvis) ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា។

លោក ហង្ស និស្ស័យ ប្រធានការិយាល័យសារមន្ទីរទួលស្លែង បានលើកឡើងថា ពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី “កុមារភាពក្នុងអន្ធការ” ក្រុមការងាររំលេចសំខាន់ពីកុមារដែលត្រូវខ្មែរក្រហមចាប់ចូលមកមន្ទីរ ស-២១។ ទោះបីជាមានការសិក្សាដោយសាលាក្តីខ្មែរក្រហមអំពីចំនួនកុមារនៅ ស-២១ ក្តី ប៉ុន្តែមិនទាន់ផ្សព្វផ្សាយឲ្យលម្អិតពីស្ថានភាពកុមារដែលត្រូវចាប់យកមកជាមួយ ឪពុក ម្តាយនោះដែរ។ ដោយមើលឃើញពីចំណុចទាំងនេះ ទើបក្រុមការងារពិព័រណ៍នៃសារមន្ទីរទួលស្លែង បានរៀបចំពិព័រណ៍មិន អចិន្ត្រៃយ៍ស្តីពី “កុមារភាពក្នុងអន្ធការ” នេះ ឡើង។ ក្រុមការងារសារមន្ទីរ បានចាប់ផ្តើមការសិក្សាស្រាវជ្រាវ នេះចាប់ពីខែសីហា ឆ្នាំ២០២៣ ដោយចាប់ផ្តើមពីការសិក្សាក្នុងបណ្ណសារសារមន្ទីរ ការសិក្សាលើប្រភពឯកសារ បោះពុម្ព និងនៅបណ្ណសារផ្សេងៗ។ ជាលទ្ធផល ក្រុមការងារបានសម្រេចរៀបចំព័ត៌មាននិងតម្លើងផ្ទាំងពិព័រណ៍ចំនួន ពីរបន្ទប់ដោយបង្ហាញពីទិដ្ឋភាពទូទៅរបស់កុមារក្នុងសម័យខ្មែរក្រហម និងស្ថានភាពកុមារក្នុងមន្ទីរ ស-២១។ ដោយក្នុងនោះលោក នង ចាន់ផល និង នង ចាន់លី ជាកុមារ ២រូប ក្នុងចំណោមកុមារ ៤រូប ដែលអាចរស់រានមានជីវិតពី មន្ទីរ ស-២១។ បច្ចុប្បន្ន ជនរងគ្រោះដែលនៅមានជីវិតចំនួន៤រូប (ក្នុងចំណោម ១២រូប ដែលអាចរួចផុតពីសេចក្តីស្លាប់នៅ មន្ទីរ ស-២១) តែងតែចូលរួមផ្សព្វផ្សាយនិងចែករំលែកពីបទពិសោធន៍របស់ខ្លួននាសម័យខ្មែរក្រហម ពិសេសនៅ មន្ទីរ ស-២១។

នាឱកាសនោះឯកឧត្តម ប្រាក់ សុណ្ណារ៉ា បានថ្លែងថា របបកម្ពុជាប្រជាធិបតេយ្យបានបំផ្លិចបំផ្លាញ ប្រទេសជាតិស្ទើរតែទាំងស្រុង ជាពិសេសធនធានមនុស្សដែលត្រូវបានខ្មែរក្រហមសម្លាប់និងស្លាប់ដោយសារអត់ អាហារ ជម្ងឺ ធ្វើការបាក់កម្លាំងអស់ជិត២លាននាក់ ក្នុងរយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។ ទោះបីជារបបវាលពិឃាត បានបញ្ចប់នៅឆ្នាំ១៩៧៩ សង្គ្រាមស៊ីវិលក្នុងប្រទេសកម្ពុជា នៅតែបន្តអូសបន្លាយរហូតដល់ឆ្នាំ១៩៩៨។ ប្រជាជនកម្ពុជា បានស្គាល់សុខសន្តិភាពជាលើកដំបូងក្រោយពេលឆ្លងកាត់បទពិសោធន៍សង្គ្រាម ជាង២ទសវត្សរ៍ ពិសេសក្រោយការអនុវត្តដោយជោគជ័យនូវយុទ្ធសាស្រ្តឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាពសម្រាប់ប្រជាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ក្នុងចំណោមជនរងគ្រោះដែលមានជីវិត ពីសម័យខ្មែរក្រហម ប្រហែលជា៥លាននាក់ ក្នុងនោះមានប្រមាណ ៧០% ជាស្ត្រី និងកុមារ (នេះបើយោងតាមស្ថិតិ របស់មហាវិទ្យាល័យវេជ្ជសាស្ត្រ និងនាយកដ្ឋានមាតា និងទារក ក្នុងឆ្នាំ១៩៨៩) ហើយកុមារ ៤៣,៥% (អាយុចន្លោះពី ១ឆ្នាំ ទៅ១៥ឆ្នាំ) មានបញ្ហាខ្វះអាហារូបត្ថម្ភ អនាម័យ និងជំងឺផ្សេងៗទៀត។ ដោយសារតែបទពិសោធន៍ដ៏ឈឺចាប់របស់ប្រជាជនកម្ពុជា ទើបរាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែង ស្វែងរកសន្តិភាព និងបានចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងន័យធានាថាប្រជាជនត្រូវរស់ក្នុងភាពសុខដុម រួមទាំងកុមារផងដែរ។ តួយ៉ាងរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់អនុវត្តតាមអនុសញ្ញាអន្តរជាតិផ្សេងៗ ពិសេសស្តីពី “សិទ្ធិកុមារ” របស់អង្គការសហប្រជាជាតិ ដែលប្រទេសកម្ពុជាបានប្រកាសទទួលស្គាល់និងចូលជារដ្ឋភាគីហត្ថលេខី ស្តីពីសិទ្ធិកុមារនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៩២។ ជាពិសេសនៅក្រោមរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដែលជាប្រមុខដឹកនាំដ៏ឆ្នើម បានយកចិត្តទុកដាក់យ៉ាង ខ្លាំងលើការថែទាំកុមារ ទាំងសុខុមាលភាព និងការអប់រំ ព្រមទាំងធានានូវសេចក្តីសុខនិងការអភិវឌ្ឍជូនប្រជាជនកម្ពុជា។ ការរៀបចំសម្ពោធពិព័រណ៍មិនអចិន្ត្រៃយ៍ស្តីពី “កុមារភាពក្នុងអន្ធការ” នាថ្ងៃនេះ គឺជាការរំលឹកដល់ខួបទី៣៥ នៃការអនុម័តលើអនុញ្ញាអន្តរជាតិស្តីពី “សិទ្ធិកុមារ” ដោយអង្គការសហប្រជាជាតិ ដែលទាមទារឲ្យប្រទេសក្នុងសកលលោកត្រូវយកចិត្តទុកដាក់ និងមានភារកិច្ចផ្តល់ឲ្យកុមារនូវសិទ្ធចម្បងៗរបស់ខ្លួន (សិទ្ធរស់រានមានជីវិត សិទ្ធទទួលនូវការអភិវឌ្ឍ សិទ្ធទទួលបាននូវការការពារ និងសិទ្ធក្នុងការចូលរួមកិច្ចការផ្សេងៗ)៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        47
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        96
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន

2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃ MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm