ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន​ក្នុងពិធីបើក​អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃ​ទូទាំ​ង​ប្រទេស លើកទី៣២ ឆ្នាំ២០២៤

2024/11/21 05:05:19 pm        251

នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកអនុសំវច្ឆ​រ​មហា​សន្និបាត​មន្ត្រី​សង្ឃទូទាំងប្រទេស លើកទី៣២ ឆ្នាំ២០២៤ នៅវិទ្យាស្ថានជាតិអប់រំ ។

 ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ៖

-សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរព្រះគុណ និងអំណរគុណដល់ព្រះ សង្ឃ​ទំាងពីរ​គណៈ​ដែលបានយាង និងនិមន្តចូលរួមក្នុងវិធីបើកអនុសំវច្ចរមហាសន្និបាតមន្រ្តីសង្ឃ​ទូទាំងប្រទេស​លើកទី៣២ ឆ្នាំ២០២៤ ដើម្បីរួមគ្នារកដំណោះស្រាយរាល់បញ្ហាប្រឈមនានានៅក្នុងសង្គម។

 -សម្ដេចតេជោ ហ៊ុន សែន៖ ការ​ប្រតិបត្តិសាសនា​នៅ​ក្នុង​សង្គមជាតិ​នីមួយៗ​តែងតែ​មាន​ជាប់​ទាក់​ទង​​​ទៅ​នឹង​ប្រពៃណី​ទំនៀមទម្លាប់វប្បធម៌របស់ជាតិសាសន៍នោះ ដែលជាអត្តសញ្ញាណ នៃ​គុណ​តម្លៃរួ​ម នៃ​ជីវិតរបស់មនុស្ស​នៅក្នុងសង្គមនីមួយៗ ​សកម្មភាព​មនុស្ស​មាន​ភាព​ទៀង​ត្រង់​នឹង​មាន​លក្ខណៈ​ប្រហាក់ប្រហែលអាចរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។

 -សម្តេចតេជោ ហ៊ុន សែន សម្តែងមោទនភាពយ៉ាងខ្លាំងចំពោះប្រទេសកម្ពុជា ដែលពោរពេញដោយសុខដុមរមនីយកម្មជាតិសាសន៍ និងសាសនា ខណៈបច្ចុប្បន្នកម្ពុជាមានអ្នកកាន់សាសនាផ្សេងៗច្រើន ប៉ុន្តែមិនមានការរើសអើងគ្នា និងបែកបាក់សាមគ្គីភាពគ្នានោះឡើយ។

 -សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាសុខចិត្តលះបង់សេដ្ឋកិច្ចក្នុងសង្គម មិនសុខចិត្ត​ឲ្យកម្ពុជា​មានការបែកបាក់សាមគ្គី និងសង្គ្រាម​ដោយសារ​តែ​ការញុះញង់​ពី​ក្រុមពួក​អគតិ​មួយក្តាប់​តូច​នោះ​ឡើយ​។ ត្រង់ន័យនេះត្រូវបានសម្តេចបានបញ្ជាក់ថា កម្ពុជាសម្រេចដកខ្លួន​ចេញ​ពី​កិច្ចសហប្រតិបត្តិការ​CLV គឺដើម្បីលុបបំបាត់មន្ទិលសង្ស័យពីបងប្អូនប្រជាពលរដ្ឋ។

 -សម្តេចតេជោ ហ៊ុន សែន ប្រកាសថា តំបន់កោះគុត គឺជាតំបន់ត្រួតស៊ីគ្នារវាងកម្ពុជា និងថៃ ខណៈកោះនេះគឺរាជរដ្ឋាភិបាលកម្ពុជា និងថៃកំពុងបន្តជជែកគ្នាយ៉ាងក្តៅគគុកនៅឡើយ ប៉ុន្តែ​មានជនអគតិមួយក្តាប់តូច(ក្រុមក្បត់ជាតិបីជំនាន់)កំពុងតែធ្វើការញុះញង់អុចអាលលើបញ្ហានេះ ហើយការញុះញង់បែបនេះអាចនឹងធ្វើឲ្យកម្ពុជា និងថៃឈានដល់មានការផ្ទុះអាវុធ។

 -សម្ដេចតេជោ ហ៊ុន សែន៖ កត្តា២យ៉ាងធំៗ​ដែលធ្វើឲ្យប្រទេសជាតិ​មានការរីកចម្រើន​គឺការឯកភាពផ្ទៃក្នុង និងសន្តិភាពជាមួយប្រទេសជិតខាង

 -សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការប្តឹងផ្តល់គ្នាទៅតុលាការអន្តរជាតិលើបញ្ហា កោះគុត​តាម​ការ​ញុះញង់របស់ជនអគតិមួយក្តាប់តូចនៅក្រៅប្រទេសនោះមិនមែនជាការងាយស្រួលនោះទេ

 -សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ​ទុកលទ្ធភាព​ឲ្យរដ្ឋាភិបាល​ចរចា​ជាមួយ​នឹង​រដ្ឋាភិបាល​ថៃ​រឿងកោះគុត ហើយសង្ឃឹមថា​ខាងអ្នកជ្រុលនិយម​នៅ​ក្នុង​ប្រទេស​ថៃ​ក៏​ត្រូវ​ទុក​លទ្ធភាព​ឲ្យ​រដ្ឋាភិបាលក្នុងប្រទេសថៃធ្វើការចរចាដែរ។

 - សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមប្រឆាំងដែល កំពុង​រត់ចោល​ស្រុក និងបងប្អូន ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ថា «ដំបៅមិនឈឺកុំយកឈឺរុក»​ ខណៈបញ្ហា​កោះគុត​ ​រាជរដ្ឋាភិបាលកម្ពុជា និងថៃកំពុងរកដំណោះស្រាយគ្នាដោយសន្តិភាពវិធី

 -សម្ដេចតេជោ ហ៊ុន សែន៖ ការបោះបង្គោលព្រំដែនជាមួយនឹងឡាវបានចំនួន ៨៦ភាគរយ ជាមួយ​វៀតណាមបានចំនួន ៨៤ ភាគរយ និងបានបោះបង្គោលព្រំដែនតូចៗបន្ថែមទៀត ដើម្បី​ឱ្យពលរដ្ឋដែលទៅកម្សាន្តនៅតាមព្រំដែន ងាយឃើញ ងាយយល់។

 -សម្ដេចតេជោ ហ៊ុន សែន៖ ក្រុមជ្រុលនិយមនៅកម្ពុជា​ជាក្រុមជ្រុល​និយម​មិន​ធម្មតា​ដែល​ទាមទារ​ឲ្យធ្វើ​​ច្បាប់ ដើម្បីដាក់ទោស និងការពារសុខសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា

 -សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់កងទ័ពទាំងជើងទឹក និងជើងគោកទាំងអស់ មិន​ត្រូវ​ចល័ត​កម្លាំង​ទៅ​តំបន់កោះគុត ក្រោយទទួលព័ត៌មានពីបញ្ហានៅកោះគុតនោះឡើយ។ សម្ដេចតេជោ​បញ្ជាក់បន្ថែមថា កម្ពុជា និងថៃនៅតែបន្តចរចាពីបញ្ហានេះដោយសន្តិវិធីនៅឡើយ។

 -សម្ដេចតេជោ ហ៊ុន សែន ស្នើដល់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ពិនិត្យ​កែតម្រូវ​ឡើងវិញ​លើ​ការ​រៀបចំ​មន្ត្រី​សង្ឃគង់​ឱ្យបានត្រឹមត្រូវទៅតាមឋានន្តរសក្ដិ និងតួនាទីដឹកនាំរបស់មន្ត្រីសង្ឃ នៅក្នុងពិធី​ផ្លូវការនានា។

 -សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ឱ្យពិនិត្យពិចារណាលើការរៀបចំចេតិយ ដោយ​រកដី​នៅ​កន្លែង​ណាមួ​យ​ដើម្បីរៀបចំជាកន្លែងទុកឱ្យប្រជាពលរដ្ឋសាងសង់ធ្វើចេតិយ ដើម្បី​បញ្ជៀស​កំណើន​ធ្វើ​ចេតិយនៅក្នុងវត្ត។

 -សម្ដេចតេជោ បានស្នើដល់​ក្រសួងធម្មការ​សាសនា​គួរបណ្ដុះបណ្ដាល​អាចារ្យ​ដើម្បី​ស្នងអាចារ្យ​ដោយ​សព្វថ្ងៃនេះ​មាន​វិបត្តិ​ខ្វះ​អាចារ្យ។ ជាពិសេស​តាមទីវត្តអា​រាម​នីមួយៗ​អាច​ទទួល​ការ​បណ្ដុះ​បណ្ដាល​អាចារ្យ​ស្នងបាន៕

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm