យោធារបស់ប្រទេសចិន និងប៉ាគីស្ថាន បានចាប់ផ្តើមសមយុទ្ធរួមគ្នានៅភាគខាងជើងប្រទេសប៉ាគីស្ថាន កាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកា។
ប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថាន បានរាយការណ៍ថា ពិធីបើកសមយុទ្ធរួមគ្នា ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌលប្រឆាំងភេរវកម្មជាតិរបស់ប្រទេសប៉ាគីស្ថាន (NCTC) ក្នុងទីក្រុង Pabbi ។

យោងតាមសេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា សមយុទ្ធរយៈពេលបីសប្តាហ៍ គឺជាលើកទី៨ នៃសមយុទ្ធទ្វេភាគី ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ។
ប្រទេសប៉ាគីស្ថាន បានប្រកាសនៅសប្តាហ៍នេះថា ខ្លួនមានផែនការវាយលុកថ្មីដោយយោធា ប្រឆាំងក្រុមបះបោរផ្តាច់ខ្លួននៅក្នុងខេត្ត Balochistan ភាគនិរតី ជាទីតាំងសម្រាប់គម្រោងខ្សែក្រវាត់ និងផ្លូវសំខាន់ៗរបស់ប្រទេសចិន ប៉ុន្តែ វានៅមិនទាន់ច្បាស់ភ្លាមៗនៅឡើយទេ ថាតើ ផែនការនេះនឹងក្លាយជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយប្រទេសជិតខាងដ៏ធំរបស់ខ្លួន ឬយ៉ាងណា។
