នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាលី ត្រូវបានបណ្ដេញចេញបន្ទាប់ពីរិះគន់ការគ្រប់គ្រងរបស់របបយោធា

2024/11/21 06:49:23 pm        256

ទូរទស្សន៍រដ្ឋ ORTM បាននិយាយកាលពីថ្ងៃពុធ ទី២០ ខែវិច្ឆិកា ថា នាយករដ្ឋមន្ត្រីរបស់ប្រទេសម៉ាលី លោក ឆូហ្គែល ម៉ៃហ្គា(Choguel Maiga) ត្រូវបានបណ្តេញចេញពីតំណែង ដែលស្ថិតក្នុងចំណោមជនស៊ីវិលដែលបានរិះគន់ការបរាជ័យរបស់របបយោធាកំពុងកាន់អំណាច ក្នុងការរៀបចំការបោះឆ្នោត ក្នុងការផ្លាស់ប្តូររយៈពេល២៤ ខែ ដែលបានសន្យា ត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។

មេដឹកនាំយោធា ដែលបានដណ្តើមអំណាចក្នុងរដ្ឋប្រហារជាបន្តបន្ទាប់ក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ បានសន្យាថានឹងរៀបចំការបោះឆ្នោតនៅខែកុម្ភៈ ប៉ុន្តែបានពន្យារពេលការបោះឆ្នោតដោយគ្មានកំណត់សម្រាប់ហេតុផលបច្ចេកទេស។ កាលពីសប្តាហ៍មុន លោក ម៉ៃហ្គា(Maiga) បាននិយាយថា ពុំមានការជជែកដេញដោលលើការពន្យារពេលការបោះឆ្នោតនៅក្នុងរដ្ឋាភិបាលនោះទេ ហើយលោក បានដឹងពីការសម្រេចចិត្តរបស់របបយោធា ពីប្រព័ន្ធផ្សព្វផ្សាយ។

ប្រភពព័ត៌មានស្និទ្ធទៅនឹងលោក Maiga បានប្រាប់សារព័ត៌មានរ៉យទ័រថា ការអត្ថាធិប្បាយរបស់លោក បង្កឱ្យមានភាពតានតឹងជាមួយរបបយោធា ដោយបង្ខំឱ្យពន្យារពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដែលគ្រោងធ្វើកាលពីថ្ងៃពុធ។

លោក Maiga បានការពាររបបយោធាម៉ាលីយ៉ាងក្លៀវក្លា ខណៈប្រទេសជិតខាងអាហ្វ្រិកខាងលិច និងសម្ព័ន្ធមិត្តអន្តរជាតិ បានរិះគន់កិច្ចសហប្រតិបត្តិការយោធារបស់ប្រទេសនេះ ជាមួយទាហានស៊ីឈ្នួលរុស្ស៊ី និងការពន្យារពេលបោះឆ្នោតម្តងហើយម្តងទៀត។

មុនពេលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៅឆ្នាំ២០២១ លោក Maiga បានបម្រើការជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់ប្រទេសម៉ាលី ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Amadou Toumani Toure និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចឌីជីថលក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក Ibrahim Boubacar Keita ។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm