សាលាដំបូងខេត្តកំពង់ឆ្នាំង បើកសវនាកាជំនំជំរះក្តីលើជនល្មើស៣នាក់ ដែលបានចូលទៅឈូសទន្ទ្រានព្រៃលិចទឹកតំបន់២ក្នុងស្រុកកំពង់លែងកាលពីដើមខែមេសា ឆ្នាំ២០២៤

2024/11/21 07:02:26 pm        143

កំពង់ឆ្នាំង៖ ជនជាប់ចោទ៣នាក់ដែលពាក់ព័ន្ធក្នុងករណីឈូសបំផ្លាញព្រៃលិចទឹកតំបន់២ ក្នុងស្រុកកំពង់លែង ដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួន បញ្ជូនមកដាក់ពន្ធធនាគាកាលពីដើមខែមេសា ឆ្នាំ២០២៤នោះ ត្រូវបានសាលដំបូងខេត្តកំពង់ឆ្នាំង យកមកបើកសវនាកាសួរដេញដោលពេញ១ថ្ងៃ ដោយមានការចូលរួមពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, លោក ស៊ិន ច័ន្ទសុភ័ក្រ្ត ចៅក្រម, លោក កែវ វ៉ាន់នី ព្រះរាជអាជ្ញារង, លោក វ៉ែន កែវសារឿត ក្រឡាបញ្ជី និងមានការចូលរួមពីមន្ត្រីនៃអង្គភាពប្រឆាំងអំពើពុករលួយចំនួន៥រូប រួមនិងមេធាវីការពារក្តីអោយជនល្មើស៤រូបផងដែរ។

 លោក ហុង គឹមហាក់ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ មកដល់ថ្ងៃបើកសវនាកានេះ ជនជាប់ចោទទាំង៣នាក់បានជាប់ពន្ធធនាគារអស់រយៈពេលជាង៧ខែហើយ ។ អង្គសវនាកា បានផ្តើមដំណើរការចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយបានដេញដោលសួរជនជាប់ចោទទាំង៣នាក់ រួមនិងសាក្សីជាង១០នាក់ផ្សេងទៀត ដើម្បីយកចម្លើយមកផ្ទៀងផ្ទាត់។ ក្រោយសាកសួរពេញ១ថ្ងៃនោះ អង្គសវនាកា បានសម្រេចយកទៅពិចារណា និងដាក់ទោសទណ្ឌទៅលើជនទាំង៣នាក់នេះប៉ុន្មានឆ្នាំ នឹងបានដឹងនៅពេលចេញសាលក្រម។

 សូមរំលឹកថា៖ កាលពីវេលាម៉ោង១០និង៥៥នាទី ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ជនជាប់ចោទ៣នាក់ដែលបានពាក់ព័ន្ធនឹងការឈូសបំផ្លាញព្រៃលិចទឹកនៅចំណុចបឹងតាទុំ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែងកន្លងទៅ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនមកដល់អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងវិញ និងបានបញ្ជូនទៅពន្ធនាគារខេត្តកំពង់ឆ្នាំងនៅវេលាម៉ោង១១និង៤៥នាទីថ្ងៃដដែល។

ជនជាប់ចោទទាំង៣នាក់ រួមមានឈ្មោះ ពុំ សុផល ជាអភិបាលរងស្រុកកំពង់លែង និងជាប្រធានក្រុមចំរុះទប់ស្កាត់បទល្មើសព្រៃលិចទឹកក្នុងដែនឃុំច្រណូក ស្រុកកំពង់លែង(ជាអ្នកអនុញាតអោយកើតមានបទល្មើស), ឈ្មោះ លឹម ដានីន ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់លែង (ជាអ្នកសំរបសំរួលលុយកាក់អោយមន្ត្រី ឬសមត្ថកិច្ចដែលដឹងរឿងនេះ), ឈ្មោះ ជួន តុំ ជាអ្នករកស៊ីទិញលក់ដីក្នុងស្រុកកំពង់លែង (ជាអ្នកឈូសបំផ្លាញព្រៃលិចទឹក និងជាអ្នកសំរបសំរួលលុយកាក់ដល់មន្ត្រី ឬសមត្ថកិច្ចដែលដឹងរឿងនេះផងដែរ)។

ជនល្មើស២នាក់ ឈ្មោះ លឹម ដានីន និង ជួន តុំ ត្រូវបានរដ្ឋបាលខេត្តកំពង់ឆ្នាំង អយ្យការសាលាដំបូងខេត្ត និងមន្ទីរកសិកម្មខេត្ត ចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយពីពួកគេបានចូលទៅឈូសបំផ្លាញព្រៃលិចទឹកនៅចំណុចបឹងតាទុំ ស្ថិតក្នុងកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង អស់ប្រមាណ៤ហិកតា ក្នុងចំណោម២០ហិកតា ចាប់ពីថ្ងៃទី២២ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤កន្លងមក និងបានបញ្ជូនខ្លួនទៅអង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤។ ដោយឡែកឈ្មោះ ពុំ សុផល ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ កោះហៅអោយចូលខ្លួន ដើម្បីសាកសួរនៅថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០២៤ ហើយបានឃាត់ខ្លួនបញ្ជូនមកអយ្យការអមសាលាដំបូងខេត្តវិញនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ តែម្តង។

កន្លងមក សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវអោយប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ចូលរួមទប់ស្កាត់ ថែរក្សាព្រៃលិចទឹក កុំអោយមានការបំផ្លាញតទៅទៀត ក្រោយពីសម្តេចដឹងថា ព្រៃលិចទឹកជុំវិញបឹងទន្លេសាបជាច្រើនពាន់ហិកតារងការបំផ្លាញពីក្រុមជនល្មើស។ ក្រោយពីសម្តេចធិបតីមានប្រសាសន៍រួច អាជ្ញាធរខេត្តកំពង់ឆ្នាំង អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានសហការបង្ក្រាបបទល្មើសនេះបានចំនួន២ករណី និងចាប់បានជនល្មើសបំផ្លាញព្រៃលិចទឹកចំនួន៥នាក់ ផ្តន្ទាទោសតាមនីតិវិធី ហើយមួយចំនួនទៀតកំពុងរត់គេចខ្លួនផងដែរ ៕ កាំង ហុងវាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm