សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីរចំណុចជូនជនរួមជាតិទាក់ទងនឹងករណី កោះគុត

2024/11/21 08:15:12 pm        333

ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា បានបញ្ជាក់ចំនួនពីរចំណុចទៅកាន់ប្រជាពលរដ្ឋ និងជនរួមជាតិទាក់ទងនឹងករណី ក្រុមជ្រុលនិយមនៅក្រៅប្រទេសបំភ្លៃព័ត៌មាន រឿងកោះគុត ស្ថិតនៅព្រំដែនទឹក កម្ពុជា-ថៃ ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា ពាក់ព័ន្ធនឹងករណី កោះគុត ស្ថិតនៅដែនសមុទ្រ ក្នុងភូមិសា្រស្ដខេត្តកោះកុង ដែលក្រុមជ្រុលនិយមចោទប្រកាន់ថា រាជរដ្ឋាភិបាលស្ងាត់នោះ មូលហេតុដែលរាជរដ្ឋាភិបាលមិនឆ្លើយតបទៅក្រុមជ្រុលនិយមនៅក្រៅ ដោយមូលហេតុចំនួនពីរ គឺទី១ រាជរដ្ឋាភិបាលមានភាពចាស់ទុំខាងនយោបាយ និងទី២ រាជរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះប្រជាជន លើបូរណភាពទឹកដី និងអធិបតេយ្យជាតិ។

សម្ដេច បន្តថា ភាពចាស់ទុំ រាជរដ្ឋាភិបាល ដែលជាអ្នកដឹកនាំ​ប្រទេសមិន​អាចលេងល្បែង​នយោបាយ​ដូចកូនក្មេងជាមួយក្រុមជ្រុលនិយមនៅក្រៅស្រុកនោះទេ ​ហើយកត្តានេះ គឺដើម្បីកុំឱ្យយកភ្លើងពីខាងក្រៅចូលមកផ្ទះ ខណៈរឿងព្រំដែនកម្ពុជា-ថៃ បានធ្វើតាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្ន ជាពិសេសព្រំដែនទឹក ​មិនទាន់ឯកភាពបញ្ចប់នៅឡើយ។ ប៉ុន្ដែករណី កោះគុតនេះ ក្រុមប្រឆាំងនៅប្រទេសថៃ បានចោទប្រកាន់រាជរដ្ឋាភិបាលរបស់គេថា ធ្វើឱ្យបាន កោះគុតមកកម្ពុជា ​ចំណែកក្រុមជ្រុលនិយម​នៅក្រៅស្រុកបានទាញយករឿង​នេះ​មកដើម្បី​តែផលប្រយោជន៍នយោបាយរបស់ពួកគេដែរ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ចោទសួរថា ក្រុមប្រឆាំងនៅថៃ បានចោទទៅរាជរដ្ឋាភិបាលថៃថា បានធ្វើឱ្យបាត់កោះគុត មកកម្ពុជា ចំណែកក្រុមជ្រុលនិយមនៅក្រៅស្រុក បានចោទកម្ពុជាថា ធ្វើឱ្យបាត់កោះគុត ទៅថៃ ដូច្នេះតើកោះនេះបាត់ទៅណា ឬបាត់ទៅជនទីបី ឬលិចចូលទៅ​ក្នុង​សមុទ្រ? ខណៈព្រំដែនសមុទ្រកម្ពុជា-ថៃ មិនទាន់បាន​បោះបង្គោលឯកភាពគ្នា​ចប់សព្វគ្រប់​នៅឡើយ។

ក្នុងឱកាសនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ជូនជនរួមជាតិសារជាថ្មីថា រដ្ឋាភិបាលប្ដេជ្ញាការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់មួយមិល្លីម៉ែត្រនោះឡើយ។ សម្ដេចធិបតី បន្ថែមថា ​ការដោះស្រាយបញ្ហាព្រំដែន គឺរាជរដ្ឋាភិបាលប្រកាន់ជំហរ​ដោះស្រាយ​ដោយសន្តិវិធី ដោះស្រាយតាមយន្តការដែលមានស្របតាមច្បាប់ និងបច្ចេកទេសអន្តរជាតិ៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        117
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        148
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm