សម្ដេចធិបតី៖ ក្រុមជ្រុលនិយមយករឿងព្រំដែនមកបំភ្លៃញុះញង់ពលរដ្ឋ ប៉ុនប៉ងបង្កើតចលានាផ្ដួលរំលំរាជរដ្ឋាភិបាល

2024/11/21 08:38:06 pm        268

ក្នុងឱកាស អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រជូន និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា ក្រុមជ្រុលនិយមនៅក្រៅស្រុក ដឹកនាំដោយទណ្ឌិតក្បត់ជាតិ ពួកគេបានខិតខំបង្កើតព័ត៌មានមិនពិតនានាទាក់ទងនឹងរឿបូរណភាពទឹកដី និងរឿងព្រំដែន មកបំភ្លៃ ដើម្បីតែញុះញង់ពលរដ្ឋ បង្កើតចលានាផ្ដួលរំលំរាជរដ្ឋាភិបាលតែប៉ុណ្ណោះ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា ក្រុមជ្រុលនិយមនៅក្រៅស្រុក បានប៉ុនប៉ង​បង្កើត​ចលនា​ផ្ដួលរំលំរាជរដ្ឋាភិបាលជាច្រើនលើកច្រើនសារមកហើយ តាមរយៈការប្រឌិតព័ត៌មាន​មិនពិតរឿង​បញ្ហាព្រំដែននេះ ដើម្បីញុះញង់​ពលរដ្ឋឱ្យចូលរួមចលនារបស់ពួកគេហើយ​ឈានទៅផ្ដួលរំលំរាជរដ្ឋាភិបាល។

សម្ដេចធិបតី បានបញ្ជាក់ឱ្យដឹងថា ករណីកោះគុត ស្ថិតនៅដែនទឹក នៃភូមិសាស្ដ្រខេត្តកោះកុង ក៏មិនខុសពីរឿងកិច្ចសហប្រតិបត្តិការ​អភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍ CLV-DTA ដែរ គឺកាលនោះ​ក្រុមជ្រុលនិយមបង្កើតចលនានេះឡើង ដើម្បីញុះញង់ពលរដ្ឋឱ្យចេញមកផ្ដួលរំលំរាជរដ្ឋាភិបាល​នៅថ្ងៃទី១៨ ខែសីហា កន្លងទៅ ប៉ុន្ដែទៅបានរាជរដ្ឋាភិបាលទប់ស្កាត់ បង្ក្រាបធ្វើឱ្យផែនការ​របស់ពួកគេបរាជ័យ។ ចំណែកករណី កោះគុតនេះ គឺពួកគេមានបំណងញុះញង់​ពលរដ្ឋឱ្យងើប​មកធ្វើបាតុកម្ម ក្នុងឱកាសពលរដ្ឋចូលរួមព្រះរាជពិធីបុណ្យអុំទូក​ កន្លងទៅនេះ ដូច្នេះរឿងនេះ គឺជានយោបាយអាក្រក់ដដែលៗរបស់ក្រុមជ្រុលនិយម​ ដើម្បីបំផ្លាញសន្ដិភាពរបស់កម្ពុជា។

ក្នុងឱកាសនេះសម្ដេចធិបតី​ នាយករដ្ឋមន្រ្ដី បានអំពាវនាវដល់ប្រជាពលដ្ឋ ធ្វើការវិភាគ និង​ពិចារណាឱ្យបានច្បាស់លាស់ជុំវិញការប្រឌិតព័ត៌មានរបស់ក្រុមជ្រុលនិយមនៅក្រៅស្រុក ពីព្រោះពួកគេធ្វើសកម្មភាពដើម្បីតែសម្រេច​មហិច្ឆតា​នយោបាយរបស់ពួកគេ គឺប៉ុនប៉ងផ្ដួល​រំលំរាជរដ្ឋាភិបាល។

សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា មកដល់បច្ចុប្បន្ន ព្រំដែនកម្ពុជា​ដែល​បាន​វាស់វែង​ត្រួសៗ​ដោយប្រើបច្ចេកវិទ្យាទំនើប គឺមានទំហំ ១៨១ ៤៣៦ គីឡូម៉ែត្រការ៉េ មិនមែន ១៨១ ០៣៥ គីឡូម៉ែត្រការ៉េនោះទេ។ តួលេខវាស់វែងត្រួសៗ​ដោយប្រើបច្ចេកវិទ្យាថ្មីនេះ កើនជាង ៣០០ គីឡូម៉ែត្រការ៉េ ​ដោយ​នៅ​មិន​ទាន់រាប់បញ្ចូល​ដែនដី​កោះ​នៅឡើយនោះទេ។

សម្ដេចធិបតី ក៏បានមានប្រសាសន៍ឱ្យបុគ្គលខ្លះ ដែលបានសាក់ទឹកដីកម្ពុជាមានទំហំត្រឹម ១៨១ ០៣៥ គីឡូម៉ែត្រការ៉េ ទៅលុបសាក់ចេញ ​នៅក្រោយកម្ពុជា​ចរចាបញ្ហាព្រំដែន​ចប់សព្វគ្រប់ ដែល​មានទំហំកើនលើសតួលេខ ១៨១ ០៣៥ ​គីឡូម៉ែត្រការ៉េទៅទៀត៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm