អ្នកនាំចេញសង្ឃឹមថា ការនាំចេញផលិតផលធ្វើដំណើរ និងស្បែកជើង​នឹង​កើនឡើងបន្ថែមទៀត​នៅឆ្នាំ២០២៥ ខាងមុខ

2024/11/21 09:43:59 pm        383

ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានដាក់ក្តីរំពឹងទុកថា សម្រាប់ការនាំចេញ​ការ​វិស័យ​កាត់​ដេរខាងផ្នែក ផលិតផលធ្វើដំណើរ កាបូប និងស្បែកជើង នៅឆ្នាំ២០២៥ខាងមុខ នឹង​មានសញ្ញាវិជ្ជមានកើនឡើងបន្តទៀត ដោយសារតែស្ថានភាពសេដ្ឋកិច្ច ក៏ដូច​ជា​នយោបាយ​កម្ពុជា​រក្សា​បាននូវភាពល្អប្រសើរ និងម៉្យាងទៀត អ្នកបញ្ជាទិញក៏ដូចជារោងចក្រពីបរទេស មានទំនុក​ចិត្ត​ខ្ពស់​មកកាន់កម្ពុជា។

អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមអ្នកវិនិយោគកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា កត្តាដែលនាំឲ្យលោកមានជំនឿជឿជាក់លើការនាំចេញនេះ ទី១.​គឺ​យោង​លើ​ទិន្ន​ន័យ​លើ​ការនាំចេញ ដោយគិតត្រឹមរយៈពេល ១០ខែ ឆ្នាំ២០២៤ សម្រេចបានចំនួនប្រមាណជាង ១,៣០០លានដុល្លារអាម៉េរិក។ និង​ទី២.​កាលពីថ្មីៗ​កន្លង​ទៅ​នេះ​ក្នុង​ពិព័រណ៍​អន្តរជាតិ​ពាណិជ្ជកម្ម​កម្ពុជា រយៈពេល២ថ្ងៃ នៅកោះពេជ្រ សមាគម​របស់​លោក​បាន​ទទួល​ជួប​ជាមួយ​អ្នក​បញ្ជា​ទិញ​ទំនិញ​ជា​ច្រើន​មក​ពីចក្រភពអង់គ្លេស ដើម្បីជួបជជែកគ្នា និងស្វែងយល់ដោយ​ផ្ទាល់​តាម​បណ្តា​រោង​ចក្រ​អំពី​គុណភាពទំនិញ និងតម្លៃនាំចេញ។

អ្នកឧកញ៉ា បញ្ជាក់ឲ្យដឹងទៀតថា បើតាម​ការព្យាករណ៍​ការវិភាគ​របស់​សមាគម​សហព័ន្ធ​អ្នក​វិនិយោគ​កម្ពុជា សម្រាប់ឆ្នាំ២០២៥ខាងមុខនេះ ការបញ្ជាទិញ នឹងអាចកើនឡើង​ច្រើ​ន​ជាង​ឆ្នាំ​២០២៤​ ដែលកើនឡើងយ៉ាងតិចមិនក្រោម ២០ទៅ៣០% នោះទេ។ ខណៈសព្វថ្ងៃនេះ ការ​នាំ​ចេញ​ផលិតផលទាំងអស់នោះ មានចំនួនដ៏ច្រើនគួរសមទៅខាងប៉ែកប្រទេសអឺរ៉ុប សហរដ្ឋ​អាម៉េរិក អង់គ្លេស កាណាដា និងបណ្តាប្រទេសក្នុងអាស៊ីដូចជា ចិន ជប៉ុន និងកូរ៉េជាដើម។

ជុំវិញ​ការនាំចេញនេះដែរ នៅថ្ងៃទី២០ ខែវិច្ឆិកាកន្លងទៅនេះ ក្រសួងពាណិជ្ជកម្ម បានរៀប​ចំ​សិក្ខា​សាលា​ផ្សព្វ​ផ្សាយអំពី អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាង​កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (Cambodia-UAE CEPA) បន្ទាប់​ពី​បាន​ចូល​ជា​ធរមាន​កាល​ពី​ខែ​មករា ឆ្នាំ២០២៤នេះ។ កិច្ចព្រមព្រៀងនេះ កម្ពុជានឹងអាចនាំ​ទំនិញ​ទៅ​ទី​ផ្សារ​អេមីរ៉ាត​អារ៉ាប់​រួម​ជាមួយ​អត្រា​ពន្ធសូន្យលើមុខទំនិញសំខាន់ៗដូចជា៖ កាបូបធ្វើដំណើរ, ស្បែកជើង, សម្លៀក​បំពាក់, កង់, ផ្លែឈើ និងប្រភេទទំនិញកសិកម្មកែច្នៃជាដើម។ កិច្ចព្រមព្រៀងនេះដែរ ក៏នឹង​អនុញ្ញាត​ឱ្យកម្ពុជាអាចផ្គត់ផ្គង់សេវាពាណិជ្ជកម្មសំខាន់ៗដូចជា៖ សេវាកម្មអាជីពនិងធុរកិច្ច សេវា​កម្មសំណង់និងវិស្វកម្ម និងសេវាកម្មបរិស្ថាន ជាដើម។

តាម​ឲ្យ​ដឹងរបស់សមាគមស្បែកជើងកម្ពុជា គិតមកដល់បច្ចុប្បន្ននេះ កម្ពុជាមាន​រោង​ចក្រ​ផលិត​ផលិត​ផល​ស្បែកជើងសរុបចំនួន ១៥៥រោងចក្រ ដែលផ្តល់ឱកាស​ការងារ​ជូន​ប្រជា​ពលរដ្ឋ​សរុប​ចំនួន​ជាង ១៥ម៉ឺន ៥ពាន់នាក់៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm