ប្រធានUNRWA៖ តំបន់ហ្កាហ្សាក្លាយជា «ទីបញ្ចុះសព» សម្រាប់កុមារ

2024/11/21 09:55:21 pm        211

លោក Philippe Lazzarini អគ្គស្នងការនៃទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ដើមបូព៌ា (UNRWA) បាននិយាយកាលពីថ្ងៃពុធថា តំបន់ហ្កាហ្សា បានក្លាយជា «កន្លែងបញ្ចុះសព»សម្រាប់កុមារ។

លោក Lazzarini បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយក្នុងទិវាកុមារពិភពលោក ដែលត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ នៅថ្ងៃទី ២០ ខែវិច្ឆិកាថា៖«ពួកគេកំពុងត្រូវបានសម្លាប់ រងរបួស បង្ខំឲ្យភៀសខ្លួន និងដកហូតសុវត្ថិភាព ការអប់រំ និងការលេងកម្សាន្តជាដើម»។

លោក Lazzarini បាននិយាយថា៖«វ័យកុមារភាពរបស់ពួកគេ ត្រូវបានគេលួច ហើយពួកគេ គឺជិតក្លាយជាមនុស្សជំនាន់ក្រោយ ដោយបានបាត់បង់ការសិក្សាមួយឆ្នាំទៅហើយ»។

លោកបានកត់សម្គាល់ថា កុមារនៅតំបន់វេសបែង ( West Bank) កំពុងស៊ូទ្រាំនឹងការភ័យខ្លាច និងការថប់បារម្ភជាប្រចាំ។ ចាប់តាំងពីខែតុលា ឆ្នាំ ២០២៣ កុមារជាង ១៧០នាក់ ត្រូវបានសម្លាប់ ខណៈដែលពួកគេជាច្រើននាក់ផ្សេងទៀត បានបាត់បង់វ័យកុមារភាពរបស់ពួកគេ ដោយសារការជាប់នៅក្នុងមន្ទីរ ឃុំឃាំងរបស់អ៊ីស្រាអែល។

កាលពីថ្ងៃពុធ ជនជាតិប៉ាឡេស្ទីនជាច្រើនក្រុម បានអំពាវនាវឲ្យមានសកម្មភាពអន្តរជាតិ ដើម្បីការពារកុមារ នៅតំបន់ហ្កាហ្សា និងតំបន់វេសបែង ដោយបានលើកឡើងពីស្ថានភាពមនុស្សធម៌ដ៏មហន្តរាយ ដែលពួកគេកំពុងស៊ូទ្រាំ។

ក្រសួងការបរទេសប៉ាឡេស្ទីន បានចេញសេចក្តីថ្លែងការណ៍មួយ ដោយសង្កត់ធ្ងន់ថា កុមារគឺជាជនងាយរងគ្រោះបំផុត និងរងផលប៉ះពាល់ដោយការអនុវត្តរបស់អ៊ីស្រាអែល ដោយស៊ូទ្រាំនឹងលក្ខខណ្ឌធ្ងន់ធ្ងរ ដែលរំលោភលើសិទ្ធិជាមូលដ្ឋានរបស់ពួកគេ រួមទាំងសិទ្ធិរស់រានមានជីវិតផងដែរ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm