មេដឹកនាំកេនយ៉ាថ្កោលទោសការកើនឡើងករណីឃាតកម្មលើស្ត្រី ចំពេលមានយុទ្ធនាការថ្មី

2024/11/21 10:02:29 pm        197

ប្រធានាធិបតីប្រទេសកេនយ៉ា លោក វីល្លៀម រូតូ (William Ruto)កាលពីថ្ងៃពុធ បានថ្កោលទោសការកើនឡើងដ៏គួរឲ្យព្រួយបារម្ភនៃករណីឃាតកម្មលើស្ត្រី នៅទូទាំងប្រទេស ដោយជំរុញឲ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការពារស្ត្រីពីអំពើហិង្សាផ្អែកលើយេនឌ័រ។

លោក រូតូ ដែលបានថ្លែងសុន្ទរកថាក្នុងសន្និសីទសារព័ត៌មានតាមទូរទស្សន៍ នៅទីក្រុងណៃរ៉ូប៊ី រដ្ឋធានីនៃប្រទេសកេនយ៉ា បន្ទាប់ពីបានជួបជាមួយសមាជិកសភាស្ត្រី បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹង ផ្តល់ប្រាក់ចំនួន ១០០លាន ស៊ីលលីងកេនយ៉ា (ប្រហែល ៧៧៣.000 ដុល្លារអាមេរិក) សម្រាប់យុទ្ធនាការលើកកម្ពស់ការយល់ដឹងនៅទូទាំងប្រទេស ប្រឆាំងនឹងអំពើហិង្សាផ្អែកលើយេនឌ័រ។

លោកបានថ្លែងថា៖«ខ្ញុំបានណែនាំដល់អ្នកប្រតិបត្តិផ្នែកយុត្តិធម៌ព្រហ្មទណ្ឌ ឲ្យអនុវត្តអាណត្តិរបស់ពួកគេដោយមិនបង្អង់យូរ និងចាប់ជនល្មើសនៃការធ្វើអត្តឃាតស្ត្រីឲ្យទទួលខុសត្រូវទាំងស្រុង» ដោយបានបញ្ជាក់ថា ទឹកប្រាក់នេះ នឹងត្រូវផ្តល់ឲ្យសម្រាប់យុទ្ធនាការផ្ទះមានសុវត្ថិភាព ទីកន្លែងមានសុវត្ថិភាព ( Safe Homes, Safe Spaces)។

ស្ថិតិរបស់នគរបាល បានបង្ហាញថា ស្ត្រីជាង ១០០នាក់ ត្រូវបានសម្លាប់នៅក្នុងឧបទ្ទវហេតុដាច់ដោយឡែកពីគ្នា នៅចន្លោះខែសីហា និងខែវិច្ឆិកា ដោយបានសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់សម្រាប់សកម្មភាព ផ្តោតការយកចិត្តទុកដាក់ និងការសហការគ្នា ដើម្បីដោះស្រាយបញ្ហារីករាលដាលនៃអំពើហិង្សាផ្អែកលើយេនឌ័រ នៅក្នុងសង្គម។

យោងតាមនគរបាល បានឲ្យដឹងថា ប្រហែល ៩០ភាគរយនៃករណីឃាតកម្មលើស្ត្រី ត្រូវបានស៊ើបអង្កេតយ៉ាងហ្មត់ចត់ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ ដោយពេលនេះ ការកាត់ក្តី កំពុងដំណើរការ។

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        44
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        50
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm