រុស្ស៊ី៖ លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា លោកប្រធានាធិបតីអាមេរិក Joe Biden បានសម្រេចចិត្តដ៏ត្រឹមត្រូវក្នុងការដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន។

មេដឹកនាំរុស្ស៊ីរូបនេះបានបន្ថែមថា សហគមន៍អន្តរជាតិកំពុងខិតចូលទៅកាន់តែជិតនឹងការទទួលស្គាល់ក្រុមតាលីបង់ ជាមេដឹកនាំថ្មីរបស់អាហ្វហ្គានីស្ថាន ដោយនិយាយថា ការសម្រាប់ចិត្តនេះត្រូវតែធ្វើឡើងជាចាំបាច់ដោយអង្គការសហប្រជាជាតិ។ លោកក៏បានកត់សម្គាល់ផងដែរថា ចាំបាច់ណាស់សម្រាប់ក្រុមតាលីបង់ដែលត្រូវទទួលស្គាល់ផលប្រយោជន៍ របស់ក្រុមជនជាតិភាគតិចអាហ្វហ្គានីស្ថាន និងគោរពសិទ្ធិមនុស្ស៕
អត្ថបទ៖ សុខមាន