ស្ថាប័នអាកាសធាតុរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍ (ទី២១ ខែវិច្ឆិកា) នេះ បានចេញផ្សាយជម្រើសថ្មី សម្រាប់គោលដៅចម្បងរបស់កិច្ចប្រជុំ COP29 ពាក់ព័ន្ធនឹងការយល់ព្រម ដែលថា តើប្រទេសអ្នកមានគួរផ្តល់ប្រាក់ប៉ុន្មានដល់ប្រទេសក្រីក្រ ដើម្បីជួយពួកគេដោះស្រាយនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។
ការទទួលបានកិច្ចព្រមព្រៀង ស្ដីពីចំនួនទឹកប្រាក់ បានបង្ហាញពីការធ្វើដំណើរទៅមុខយឺតៗ នៅក្នុងកិច្ចពិភាក្សា នារដ្ឋធានីបាគូរបស់ប្រទេសអាស៊ែបៃហ្សង់ ហើយសេចក្តីព្រាងចុងក្រោយនៃអត្ថបទចរចា បានទៅដល់ប៉ុន្មានម៉ោងក្រោយការគ្រោងទុក ខណៈដែលប្រតិភូបានចូលទៅដល់ ដែលតាមការសន្មត់ត្រូវបិទក្នុងរយៈពេល ៤៨ម៉ោង។
ខណៈពេលដែលកិច្ចប្រជុំកំពូល ត្រូវបានកំណត់ថា នឹងបញ្ចប់នៅថ្ងៃសុក្រ ឯកសារថ្មីនេះបានបង្ហាញថា នៅសល់បញ្ហាច្រើនទៀតដែលត្រូវសម្រេច ជុំវិញចម្ងល់ធំៗ ដូចជា ថា តើតួលេខប្រចាំឆ្នាំមានចំនួនប៉ុន្មាន ប្រទេសណាជាអ្នកបង់ និងមានចំនួនប៉ុន្មាន។
គួរបញ្ជាក់ថា ក្រុមអ្នកសេដ្ឋកិច្ចបានប្រាប់កិច្ចពិភាក្សារបស់ UN កាលពីសប្តាហ៍មុនថា ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការយ៉ាងហោចណាស់ ១សែនកោដិដុល្លារក្នុងមួយឆ្នាំ នៅចុងទសវត្សរ៍នេះ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ៕

